
ផ្លែឈើថៃចាប់ផ្ដើមធ្លាក់តម្លៃបណ្ដើរៗហើយ បន្ទាប់ពីកម្ពុជាប្រកាសបិទច្រកព្រំដែន មិនឲ្យមានការនាំចូលបន្លែ និងផ្លែឈើថៃមកកម្ពុជាទៀត

ថៃ៖ នាថ្ងៃទី២០ មិថុនា ឆ្នាំ២០២៥ នេះ តាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃបានឲ្យដឹងថា បន្ទាប់ពីកម្ពុជាបានប្រកាសបិទច្រកព្រំដែន ដែលហាមមិនឲ្យមានការនាំចូលផ្លែឈើពីថៃបានធ្វើឱ្យតម្លៃផ្លែមង្ឃុតរបស់ថៃធ្លាក់ចុះ មកនៅត្រឹម ៥បាតក្នុងមួយគីឡូប៉ុណ្ណោះ។
ខណៈនេះ សហករណ៍កសិកម្មចាន់ថាបុរី សហការជាមួយមន្ទីរពាណិជ្ជកម្មផ្ទៃក្នុងនិងពាណិជ្ជកម្មខេត្តថៃ បានចុះជួយទៅទិញនិងជួយលក់ផ្លែមង្ឃុតក្នុងតម្លៃ ១០បាតក្នុងមួយគីឡូ (តម្លៃដាច់) ដើម្បីជួយកសិករដែលកំពុងជួបការលំបាក ដោយសារតែការធ្លាក់ថ្លៃឈើនេះ៕
ប្រភព: MSJ TV
