Cambodia Trending Close

នាយករដ្ឋមន្ត្រីថៃ សុំទោសពលរដ្ឋរបស់ខ្លួន ក្រោយការបែកធ្លាយសំឡេងសន្ទនា និងធានាចំពោះយោធាថៃលើបញ្ហាសន្តិសុខជាតិ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីថៃ សុំទោសពលរដ្ឋរបស់ខ្លួន ក្រោយការបែកធ្លាយសំឡេងសន្ទនា និងធានាចំពោះយោធាថៃលើបញ្ហាសន្តិសុខជាតិ នាយករដ្ឋមន្ត្រីថៃ សុំទោសពលរដ្ឋរបស់ខ្លួន ក្រោយការបែកធ្លាយសំឡេងសន្ទនា និងធានាចំពោះយោធាថៃលើបញ្ហាសន្តិសុខជាតិ

នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ នាយករដ្ឋមន្ត្រីប្រទេសថៃ Paetongtarn Shinawatra បានចេញមុខធ្វើការសុំទោសពលរដ្ឋរបស់ខ្លួនជុំវិញការបែកធ្លាយឃ្លីបសំឡេងសន្ទនាគ្នារវាងលោកស្រីជាមួយនឹងសម្តេចតេជោ ហ៊ុន សែន ដោយហៅការបែកធ្លាយនោះថាជាការគំរាមកំហែងដល់សន្តិសុខជាតិ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod English។

តាមការរៀបរាប់របស់លោកស្រីនាយករដ្ឋមន្ត្រីថៃបានថ្លែងថា ៖ «ខ្ញុំសុំធ្វើការសុំទោសដល់បងប្អូនប្រុសស្រីថៃយើងគ្រប់គ្នាទាំងអស់ ពាក់ព័ន្ធនឹងការបែកធ្លាយឃ្លីបសំឡេងនៃការសន្ទនារវាងខ្ញុំជាមួយនឹងថ្នាក់ដឹកនាំប្រទេសកម្ពុជា។ ឥលូវពួកយើងបានបំភ្លឺរឿងនេះជាមួយនឹងខាងកងកម្លាំងប្រដាប់អាវុធហើយ»។

លោកស្រីបានបន្តទៀតថា ៖ «នេះជាពេលវេលាមួយដែលពួកយើងត្រូវសហការ និង ពង្រឹងកម្លាំងរបស់យើង។ គ្រប់ផ្នែកទាំងអស់បានសន្និដ្ឋានថានេះគឺជាការគំរាមកំហែងសន្តិសុខជាតិ។ នេះមិនមែនជាការគំរាមកំហែងតូចតាចនោះឡើយ។ ថ្ងៃនេះ ពួកយើងគឺមិនមានពេលមកឈ្លោះគ្នាឯងបែបនេះឡើយ។ ពួកយើងត្រូវការការពារអធិបតេយ្យភាពរបស់យើង»៕

អត្ថបទទាក់ទង