Cambodia Trending Close

ពលរដ្ឋម្នាក់រស់នៅជាប់បន្ទាត់ព្រំដែន បង្ហាញវិដេអូដែលក្រុមទាហានឈុតខ្មៅថៃ ចូលឈ្លានពានដល់ទឹកដីខ្មែរ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 16:05 pm ព័ត៌មានជាតិ
ពលរដ្ឋម្នាក់រស់នៅជាប់បន្ទាត់ព្រំដែន បង្ហាញវិដេអូដែលក្រុមទាហានឈុតខ្មៅថៃ ចូលឈ្លានពានដល់ទឹកដីខ្មែរ ពលរដ្ឋម្នាក់រស់នៅជាប់បន្ទាត់ព្រំដែន បង្ហាញវិដេអូដែលក្រុមទាហានឈុតខ្មៅថៃ ចូលឈ្លានពានដល់ទឹកដីខ្មែរ

(ភ្នំពេញ)៖ បើទោះបីជាវិដេអូចាស់ក៏ដោយ, បងប្រុសម្នាក់ដែលរស់នៅជាប់បន្ទាត់ព្រំដែនឈ្មោះ វី គឹមវិន (Account Facebook) បានបង្ហាញវិដេអូដែលក្រុមទាហានថៃ ចូលឈ្លានពានដល់ទឹកដីខ្មែរនាពេលកន្លងមក។

ភ្ជាប់ជាមួយវិដេអូ បងប្រុសបានសរសេរពាក្យពេជន៍យ៉ាងដូច្នេះថា​«ក្នុងនាមខ្ញុំជាប្រជាពលរដ្ធម្នាក់ដែលរស់នៅជាប់នឹងបន្ទាត់ព្រំដែន ខ្ញុំសូមចូលរួម និងរាជរដ្ឋាភិបាលក្នុងកាការពាបូរណភាពទឹកដីដែលមានសម្ដេចពុកនឹងសម្ដេចបងហ៊ុនម៉ាណែតជាប្រមុខរដ្ឋនិងជាបិតាសន្តិភាព។ (វីដេអូរចាស់ទេសូមបងប្អូនកុំយល់ច្រឡំ)»។

វិដេអូដែលបងប្រុសបានបង្ហោះទទួលបានការកោតសរសើរពីអង់អាចក្លាហាន ដែលជេរដេញទាហានឈុតខ្មៅថៃ ចេញពីទឹកដីរបស់ខ្មែរ ដែលវិដេអូនេះបង្ហាញពីទង្វើឈ្លានពានលើទឹកដីកម្ពុជាសុទ្ធសាធតែម្តង៕

អត្ថបទទាក់ទង