Cambodia Trending Close

អ្នកឧកញ៉ា កុក អាន ត្រូវបានតុលាការថៃចេញដីកាចាប់ខ្លួន ហើយសមត្ថកិច្ចថៃចុះទៅឆែកឆេរផ្ទះនៅក្បែរក្រុងបាងកក ដកហូតបានរថយន្ដស៊េរីទំនើប និងលុយជិត៣០លានបាត

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ
អ្នកឧកញ៉ា កុក អាន ត្រូវបានតុលាការថៃចេញដីកាចាប់ខ្លួន ហើយសមត្ថកិច្ចថៃចុះទៅឆែកឆេរផ្ទះនៅក្បែរក្រុងបាងកក ដកហូតបានរថយន្ដស៊េរីទំនើប និងលុយជិត៣០លានបាត អ្នកឧកញ៉ា កុក អាន ត្រូវបានតុលាការថៃចេញដីកាចាប់ខ្លួន ហើយសមត្ថកិច្ចថៃចុះទៅឆែកឆេរផ្ទះនៅក្បែរក្រុងបាងកក ដកហូតបានរថយន្ដស៊េរីទំនើប និងលុយជិត៣០លានបាត

ភ្នំពេញ៖ បើតាមសេចក្តីរាយការណ៍ តុលាការថៃ និងសមត្ថកិច្ចថៃ បានយកដីកាចាប់ខ្លួន និងចុះទៅឆែកឆេរដល់ផ្ទះអ្នកឧកញ៉ា កុក អាន នៅក្នុងខេត្តសាមុត ប្រាកាន ក្បែរក្រុងបាងកក ប្រទេសថៃ ដោយបានធ្វើការរឹបអូសឡានទំនើបជាច្រើនគ្រឿង និងលុយជាង២៧លានបាត។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ក្រោយប្រើយុទ្ធសាស្រ្តវៃកម្ពុជា គ្រប់ច្រកតែមិនទាន់អាចទៅរួច ពេលនេះថ្នាក់ដឹកនាំថៃ បានចាប់ផ្តើមវាយប្រហារមកលើថ្នាក់ដឹកនាំ និងអ្នករកស៊ីមានឈ្មោះល្បីនៅកម្ពុជា។ Don’t Thai to me ! នេះជាពាក្យដែលពិភពលោកស្គាល់គ្រប់គ្នា ពីព្រោះតែល្បិចខ្លាំង ពូកែភូត ពូកែបោក ពូកែប្រឌិត និងពូកែលាបពណ៌ជាដើម។
យើងទាំងអស់គ្នារង់ ចាំមើលតើប្រទេសមួយនេះ នឹងប្រើយុទ្ធសាស្រ្តអ្វីទៀត ដើម្បីចង់វាយប្រហារមកលើកម្ពុជា?

អត្ថបទទាក់ទង