Cambodia Trending Close

ក្រោយជ្រើសជាសហគមន៍គំរូ ត្រពាំងសង្កែ បានប្រែមុខមាត់ ទាក់ទាញអ្នកទេសចរណ៍ប្រមាណ១ពាន់នាក់ ក្នុង១សប្តាហ៍

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ សង្គម
ក្រោយជ្រើសជាសហគមន៍គំរូ ត្រពាំងសង្កែ បានប្រែមុខមាត់ ទាក់ទាញអ្នកទេសចរណ៍ប្រមាណ១ពាន់នាក់ ក្នុង១សប្តាហ៍ ក្រោយជ្រើសជាសហគមន៍គំរូ ត្រពាំងសង្កែ បានប្រែមុខមាត់ ទាក់ទាញអ្នកទេសចរណ៍ប្រមាណ១ពាន់នាក់ ក្នុង១សប្តាហ៍

ភ្នំពេញ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអះអាងថា បន្ទាប់បានជ្រើសរើសសហគមន៍ត្រពាំងសង្កែ ជាសមគមន៍គំរូ ត្រពាំងសង្កែបានប្រែមុខមាត់ថ្មីទាក់ទាញភ្ញៀវទេសចរមកកំសាន្តប្រមាណ ១ពាន់នាក់ក្នុងមួយសប្តាហ៍។
តាមរយៈបណ្តាញសង្គមផ្លូវការ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រែក្លាយគម្រោងបែងចែកដីសម្បទានសង្គមកិច្ច មកជាគម្រោងសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច ក្នុងនោះក្រសួងបានផ្តួចផ្តើម និងជ្រើសយកសហគមន៍ត្រពាំងសង្កែ ជាសហគមន៍គម្រូក្នុងការរៀបចំ ដោយធ្វើការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់សេវាទេសចរណ៍ និងនេសាទ ឱ្យមានផាសុកភាព សោភ័ណភាព និងស្របតាមយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា មុននឹងឈានទៅរៀបចំសហគមន៍ទាំងអស់នៅតំបន់ឆ្នេរ និងសហគមន៍ដទៃទៀតនៅកម្ពុជា ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង។
ជាលទ្ធផលក្រោយការចាប់ផ្តើមរៀបចំនេះ សហគមន៍ត្រពាំងសង្កែបានប្រែមុខមាត់ និងទាក់ទាញភ្ញៀវទេសចរមកកំសាន្តប្រមាណ ១ពាន់នាក់ក្នុងមួយសប្តាហ៍ ដែលបានជួយលើកស្ទួយជីវភាពពលរដ្ឋ និងសហគមន៍បានប្រសើរឡើងមួយកម្រិតធំ។
កិច្ចប្រជុំអន្តរក្រសួងពិភាក្សាស្តីពីលទ្ធផលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍និងនេសាទ ជីវភាពរស់នៅរបស់សហគមន៍ត្រពាំងសង្កែ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងទេសចរណ៍ អាជ្ញាធរខេត្តកំពត កែប និងព្រះសីហនុ រួមនឹងពលរដ្ឋសហគមន៍ត្រពាំងសង្កែ៕

អត្ថបទទាក់ទង