Cambodia Trending Close

ក្រុមជនជាតិចិន ៩នាក់ត្រូវបានឃាត់ខ្លួននៅស្ទឹងត្រែង ពាក់ព័ន្ធសកម្មភាពឆបោកតាមអនឡាញ

ដោយ៖ គុជ ឥន្ទាវុធ ​​ | 8 ម៉ោងមុន សង្គម
ក្រុមជនជាតិចិន ៩នាក់ត្រូវបានឃាត់ខ្លួននៅស្ទឹងត្រែង ពាក់ព័ន្ធសកម្មភាពឆបោកតាមអនឡាញ ក្រុមជនជាតិចិន ៩នាក់ត្រូវបានឃាត់ខ្លួននៅស្ទឹងត្រែង ពាក់ព័ន្ធសកម្មភាពឆបោកតាមអនឡាញ

ស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានអនុវត្តប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយបានឃាត់រថយន្តមួយគ្រឿងដឹកជនជាតិចិនចំនួន ៩នាក់ នៅចំណុចគល់ស្ពានមេគង្គ ភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។

ការប្រតិបត្តិការនេះដឹកនាំដោយវរសេនីយ៍ត្រី រៀល ថេន បានដកហូតទូរស័ព្ទដៃចំនួន ១០គ្រឿង និងសម្ភារៈផ្សេងៗទៀត ដើម្បីរក្សាទុកជាវត្ថុតាងក្នុងការស៊ើបអង្កេតបន្ថែម។ បើតាមរបាយការណ៍ស្រាវជ្រាវ ក្រុមជនជាតិចិននេះត្រូវបានសង្ស័យថា ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ដែលធ្វើដំណើរចេញពីតំបន់ទឹកធ្លាក់ព្រះនិម្មិត ភូមិកំពង់សាមី ឃុំកំពុងស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ និងមានគោលដៅទៅកាន់ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ និងវត្ថុតាងបានប្រគល់ជូនប៉ូលីសអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីអនុវត្តនីតិវិធីតាមផ្លូវច្បាប់។ សមត្ថកិច្ចបានប្រកាសថា នឹងចាត់វិធានការតឹងរឹងលើមេក្លោង និងបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដើម្បីការពារសន្តិសុខសង្គម និងជម្រុញឱ្យមានការអនុវត្តច្បាប់យ៉ាងមានប្រសិទ្ធភាព៕

អត្ថបទទាក់ទង