
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្ដីអំពីកិច្ចការសន្តិសុខ និងកិច្ចការសំខាន់ៗមួយចំនួន

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ នេះអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ស្ដីអំពីការងារសន្តិសុខ និងការងារសំខាន់ៗ មួយចំនួនទៀត ។
លោកអភិបាលខេត្ត បានលើកឡើងទៅកាន់អង្គប្រជុំថា ពាក់ព័ន្ធទៅនឹងសភាពការណ៍បច្ចុប្បន្ននេះ។ កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន ៤ ចំណុច ទី១. ពាក់ព័ន្ធការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ។ ទី២ . ពាក់ព័ន្ធស្ថានភាពប្រជាពលរដ្ឋភៀសសឹក នៅតាមមូលដ្ឋានរបស់ខ្លួន ដែលជាគោលដៅ ក្នុងការដោះស្រាយការផ្ដល់ជូននូវស្បៀងអាហារ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
ទី៣. ពាក់ព័ន្ធទៅនឹងស្ថានភាពពលករដែលវិលត្រឡប់មកពីប្រទេសថៃ ដែលមកដល់លំនៅដ្ឋានរបស់ពួកគាត់ហើយ យើងត្រូវជួយរកការងារឱ្យពួកគាត់ ។
ទី៤. ពាក់ព័ន្ធទៅនឹងស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលកំពុងហក់ឡើងមកដល់ថ្ងៃនេះ និងកិច្ចការផ្សេងទៀត ពាក់ព័ន្ធនិងការទប់ស្កាត់គ្រោះហន្តរាយ ។
ទី៥. គឺការណែនាំរបស់ ឯកឧត្តមអភិបាលខេត្ត ពាក់ព័ន្ធកិច្ចការផ្សេងៗ ៕
