
«ព្រះពុទ្ធបដិមា»ផ្តើមដាក់តម្កល់ជាផ្លូវការហើយ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃនេះ
ខេត្តកណ្តាល៖ ព្រះពុទ្ធបដិមា សាងពីស្ពាន់មានកម្ពស់ ៩ ម៉ែត្រ និងទម្ងន់ ៩ តោន នៅព្រឹកថ្ងៃទី ៨ សីហានេះ បានរៀបចំពិធីដាក់តម្កល់ជាផ្លូវការហើយ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។«ព្រះពុទ្ធបដិមា»នេះ មានរចនាបថទ្រង់ព្រះភ្នែនប្រទានពរ បង្ហាញពីការលើកតម្តើងព្រះពុទ្ធសាសនា ទៅកាន់ភ្ញៀវជាតិ និង អន្តរជាតិ។
អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ជាអាកាសយានដ្ឋាន 4F ដែលអាចនឹងស្រូបយក និង ទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីបអាចឲ្យប្រភេទយន្តហោះធុនយក្សចុះចតបាន។តាមផែនការអាកាសយានដ្ឋានអន្តរជាតិតេជោ នឹង បើកឱ្យប្រតិបត្តិការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា៕
