អ្នកគ្រូ ណាលី បង្ហើបពីការរៀបចំទិសសុខភាពឆ្នាំ ២០២៥ បើមិនចង់ឈឺថ្កាត់ អាចសាកធ្វើនៅទីតាំង ២ នេះក្នុងផ្ទះ
អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានា ឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ។
ថ្មីៗនេះផងដែរ តាមរយៈទំព័រផេកផ្លូវការរបស់អ្នកគ្រូ ដែលមានឈ្មោះ Master Naly Fengshui បានចែករំលែក ក៏ដូចជាណែនាំទៅដល់អ្នកដែលមានជំនឿទៅលើក្បួនហុងស៊ុយ អំពីការរៀបចំទិសសុខភាពឱ្យបានល្អ សម្រាប់ឆ្នាំថ្មី ឆ្នាំ ២០២៥ នេះ។
ក្នុងនោះ អ្នកគ្រូបានបញ្ជាក់ឱ្យបានដឹងដូច្នេះថា ៖ «សម្រាប់ឆ្នាំ ២០២៥ ដើម្បីរៀបចំទិសសុខភាពឱ្យបានល្អ យើងគប្បីរៀបចំត្រង់បរិវេណកណ្តាលផ្ទះ ឬ កណ្តាលបន្ទប់ឱ្យបានស្អាតល្អ មានរបៀបរៀបរយ និង មិនមានក្លិនឆ្អេះឆ្អាប»៕
ប្រភព ៖ Master Naly Fengshui