
ទើបតែចែករំលែកសារថ្ងៃមុខសោះ ពេលនេះលឺដំណឺងថាគាត់បានទទួលមរណភាពហើយ
កាលពីពេលថ្មីៗនេះ មានគណនីហ្វេសបុក ឈ្មោះ Sou Vichka បានរៀបរាប់ពីស្ថានភាពសុខភាពរបស់គាត់ថ្ងៃមុនថាគាត់ឈឺ ចំណាយអស់រាប់ម៉ឺនដុល្លារក៏មិនធូរស្បើយ ហើយថ្ងៃនេះគាត់បានទទួលមរណភាពហើយ។ នៅក្នុងសាររបស់លោកបានសរសេររៀបរាប់ពីស្ថានភាពបែបនេះថា៖

ចូល4មុឺនដុល្លាហើយនៅមិនទាន់ជាស្រួលបួលទេ😊
-កុំធ្វើការរហូតដល់ភ្លេចបាយទឹក
-កុំផឹកស្រាញឹកញាប់ពេក
-កុំហូបគ្រឿងឆៅឬមីច្រើនពេកជាពិសេសគ្រឿងចិន
-ខ្ញុំធ្វើការច្រើនជួបជុំច្រើនមិនសូវបានបាយទឹក
-លុយដែលសន្សំទុកមើលជំងឺសឹងមិនគ្រាន់
-ចុងក្រោយអ្នកដែលពិបាកមិនមែនតែខ្លួនឯងទេ គ្រួសារក៏ពិបាកចិត្តគ្រប់គ្នា
សំណាងមានលុយសន្សំសម្រាប់មើលជំងឺចុះបើអត់ជីវិតមិនដឹងទៅជាយ៉ាងណាទេ។

គួរបញ្ជក់ផងដែរថា មានគណនីហ្វេសបុក ឈ្មោះ Sou Vichka ជាប្រភេទជំងឺមហារីកក្រពះពោះវៀនដំណាក់កាលចុងក្រោយ។ ដូចនេះសូមបងប្អូនសូមបញ្ឈប់ ដោយកុំធ្វើការភ្លេចបាយទឹកណា ជាពិសេសគ្រឿងកំប៉ុង ព្រោះថាបើមានសុខភាពល្អរឹងមាំគ្មានជំងឺមកបៀតបៀនទេ បើឈឺហើយទោះមានលុយច្រើនក៏មិនប្រាកដថាជាដែរ។ ក្នុងហេតុការណ៍នេះក្រុមការងារក៏សូមចូលរួមចែករំលែកទុក្ខដ៍ក្រៀមក្រំចំពោះក្រុមគ្រួសារសពផងដែរ។


