Cambodia Trending Close

ធនាគារ អេស៊ីលីដា និងក្រុមហ៊ុន តូតាល់ អេនើជី ម៉ាឃីធីង ចុះ MOU ស្តីពីគម្រោងហិរញ្ញប្បទានសាជីវកម្ម

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ សង្គម សេដ្ឋកិច្ច
ធនាគារ អេស៊ីលីដា និងក្រុមហ៊ុន តូតាល់ អេនើជី ម៉ាឃីធីង ចុះ MOU ស្តីពីគម្រោងហិរញ្ញប្បទានសាជីវកម្ម ធនាគារ អេស៊ីលីដា និងក្រុមហ៊ុន តូតាល់ អេនើជី ម៉ាឃីធីង ចុះ MOU ស្តីពីគម្រោងហិរញ្ញប្បទានសាជីវកម្ម

ភ្នំពេញ៖ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ ធនាគារ អេស៊ីលីដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន តូតាល់ អេនើជី ម៉ាឃីធីង (ខេមបូឌា) ស្តីពីគម្រោងហិរញ្ញប្បទានសាជីវកម្ម។ គោលបំណងនៃការចុះហត្ថលេខាលើអនុស្សរណៈនេះគឺដើម្បីបង្កើនភាពងាយស្រួល និងភាពទំនាក់ទំនងនៅក្នុងសេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជន, ដូចជា ការទូទាត់តាមបែបឌីជីថល, ម៉ាស៊ីន POS និងការបញ្ចូលទឹកប្រាក់ក្នុងប័ណ្ណសមាជិករបស់ក្រុមហ៊ុនតូតាល់។ នេះបើយោងតាមផេកផ្លូវការរបស់ ធនាគារ អេសុីលីដា ។

លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្ដិការធនាគារ អេស៊ីលីដា បាននិយាយថា កិច្ចព្រមព្រៀងនេះមិនមែនជាលើកទី១ទេ, ពីមុនធនាគារ អេស៊ីលីដា និងក្រុមហ៊ុន តូតាល់ បានចុះកិច្ចព្រមព្រៀងជាច្រើនរួចហើយ, បង្កើនការផ្តល់សេវាកម្មហិរញ្ញវត្ថុដូចជា ការទូទាត់តាមបែបឌីជីថល និងម៉ាស៊ីន POS ក្នុងការទូទាត់សេវាកម្មរបស់ក្រុមហ៊ុនតូតាល់ និងការទូទាត់វិក័យបត្រប្រេងឥន្ធនៈ។

កិច្ចព្រមព្រៀងនេះផ្តល់ឲ្យធនាគារ អេស៊ីលីដា និងក្រុមហ៊ុនតូតាល់ ជាមិត្តភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ដោយផ្តល់ជម្រើសហិរញ្ញប្បទានពិសេសដូចជា ប័ណ្ណឥណទាន, អត្រាការប្រាក់ពិសេស និងលក្ខខណ្ឌងាយស្រួលសម្រាប់ពាណិជ្ជករ និងអ្នកចែកចាយ។

សូមជម្រាបថា ការចុះហត្ថលេខាលើអនុស្សរណៈនេះ គឺជាការសហការដែលធនាគារ អេស៊ីលីដា និងក្រុមហ៊ុន តូតាល់ កំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងនវានុវត្តន៍ដើម្បីជួយដល់អតិថិជន និងកសាងសហគមន៍ឲ្យមានការរីកចម្រើន និងមានសភាពការពារត្រឹមត្រូវ៕

អត្ថបទទាក់ទង