
មន្ទីពេទ្យរដ្ឋនៃប្រទេសខ្ញុំ
ម៉ោងប្រហែល4ល្ងាច ម្តាយខ្ញុំមានអាការៈញ៉ាក់ខ្លាំង មាត់ឡើងស្វាយ ក្តៅខ្លួន ថប់ដង្ហើម បាត់មាត់ បាត់ករ បញ្ចូនទៅមន្ទីពេទ្យ បំពេញប្រវត្តិរូប រុញចូលសង្រោះបន្ទាន់ ដាក់សារ៉ូម រួចប្រហែលមួយម៉ោងមានដុកទរ័មកសួរនាំ។ បន្ទាប់ពីសួរនាំរួច គេអោយទៅអេកូ ថតសួត បេះដូង បន្ទាប់មកគេក៏រុញមកខាងសង្រ្គោះបន្ទាន់វិញ ។ គ្រួសារអ្នកជំងឺបានសុំបន្ទប់គេអត់អើពើអីទាំងអស់ សួរអ្វីមានតែពាក្យអត់ដឹង ។
អ្នកជំងឺនឹងគ្រួសារអ្នកជំងឺរង់ចាំការឆ្លើយតប ឬប្រាប់លទ្ធផលរបស់គ្រូពេទ្យរហូតដល់ម៉ោង12យប់ តែក៏គ្មានចម្លើយ មានតែការដេកចាំ រហូតដល់សាច់ញាតិអ្នកជំងឺបានធ្វើអន្តរាគមន៍ ទីបំផុតអ្នកជំងឺក៏មានកន្លែងគេងត្រឹមត្រូវ។ តែគ្រាន់តែជាការគេងចាំដូចគ្នា គ្រាន់ប្តូពី20 30 គ្រែ មក3គ្រែវិញ តែយើងក៏សប្បាយចិត្ត ព្រោះយល់ថាជាពេទ្យរដ្ឋ ។ សារ៉ូមនៅតែបន្តដាក់រហូតដល់ស្អែកព្រឹក (តែមិនមែនជាសារ៉ូមព្យាបាលទេ) យើងក៏បន្តសួរគេទៀតថាអោយគាត់ញាំអីបានអត់ គាត់អត់ញាំតាំងពីម្សិលមិញពេលថ្ងៃ គេថានៅទេ យើងក៏គិតខ្លួនឯងថា ប្រហែលតមអាហារមុនវះ ។ តែអ្នកជំងឺខ្សោយហើយ អត់បាយទៀត តែក៏ខំទ្រាំបន្តព្រោះគេមិនទាន់អោយញាំ ព្រោះចង់ទទួលការព្យាបាលឆាប់រហស័ ។ បន្ទាប់មកមានគិលានុបដ្ឋាយិកា ដើរមកប្រាប់ថាបែបត្រូវធ្វើ MRI យើងថាអូខេ សួរថាថ្ងៃនឹងមែន ចម្លើយចាំដុកទ័រប្រាប់។ អូខេចាំទៀត សល់ម៉ោងប្រហែល 4 5 ល្ងាចដុកទ័រមក ឃើញសភាពអ្នកជំងឺឡើងលឿងខ្លាំង ទាំងស្បែកនឹងភ្នែក គាត់ក៏ប្រាប់ថាអ្នកជំងឺមានគ្រួសក្នុងប្រមាត់ ហើយវាជាប់នៅករប្រមាត់ វាធ្វើអោយស្ទះ ហើយអាចមានរឿងផ្សេងលើសពីប្រមាត់ទៀត ព្រោះពុលថ្លើមហើយពេលនេះ។ យើងក៏សួរថាចឹងធ្វើអ្វីបន្ត គាត់ថាត្រូវធ្វើ MRI យើងអូខេ ក្នុងចិត្តអរណាស់ ជិតបានព្យាបាលហើយ។ រួចដុកទរ័ក៏ប្រាប់ទៅគិលានុបដ្ឋាយិកាថាអ្នកជំងឺនេះត្រូវធ្វើ MRI ។ មួយសន្ទុះធំក្រោយមក គិលានុបដ្ឋាយិកាដើរមកប្រាប់ អោយអ្នកជំងឺពិសារបាន (អត់បាយតាំងម្សិលថ្ងៃត្រង់ ដល់យប់ 6pm 7pm ទើបប្រាប់ថាញាំបាន នេះហៅថាភាពមិនច្បាស់លាស់នៃការធ្វើការ ទឹកក៏មិនបានផឹក សួរថាមនុស្សចាស់ម្នាក់ឈឺផងទ្រាំបានប៉ុន្នេះ គាត់ខ្លាំងហើយ) បើប្រាប់យឺតតិចទៀតអាចអាចស្លាប់ដោយសារអត់ទឹក អត់អាហារ។ ប្រហែលជាកន្លះម៉ោងក្រោយ គិលានុបដ្ឋាយិកាប្រាប់ថា MRI ធ្វើមិនទាន់បានទេ អត់ទំនេរ ទាល់ថ្ងៃ02 ខ្ញុំលឺហើយគាំង សុំគេធ្វើស្អែកក៏មិនបាន សុំអ្វីមានតែពាក្យថាមិនបាន។ ខ្ញុំសួរបញ្ជាក់ អាការៈគាត់អត់ស្រួលទេ បើចាំដល់ថ្ងៃ02យូរណាស់ តែគិលានុបដ្ឋាយិកាប្រាប់មកវិញថា ជំងឺនឹងលឿងចឹង និយាយមកធម្មតាសម្រាប់គេ។ បន្ទាប់មកមិនប៉ុន្មាននាទី ម៉ាក់ចាប់ផ្តើមរងារ បន្ទាប់មកក្តៅខ្លួន អាការៈមាត់ ភ្នែក ចាប់ផ្តើមមិនស្រួល។ ខ្ញុំរត់ទៅប្រាប់គេ គេយកសារ៉ូមមួយប្លោកតូចមកដាក់អោយមើលតាមឈ្មោះសន្និដ្ឋានបានថាប៉ារ៉ា។ ខ្ញុំចាប់ផ្តើមមានការខកចិត្តជាខ្លាំង ព្រោះត្រូវដេកចាំ វាសនា នឹងភាពមិនច្បាស់លាស់ថែម២ថ្ងៃទៀត ក៏បានពិភាក្សារជាមួយបងប្អូន ហើយក៏បានសួរដុកទ័រដែលស្គាល់ៗ អាការៈអ្នកជំងឺមិនអាចបន្តរចាំបែបនេះទេ។ គ្រួសារអ្នកជំងឺក៏សម្រេចចិត្តសុំចេញ គេក៏បានសួរហេតុផល គ្រួសារអ្នកជំងឺប្រាប់ថាមិនអាចបន្តដេករង់ចាំភាពមិនច្បាស់ចឹងទេ ពេទ្យរដ្ឋធំស្រុកខ្មែរ តែពេលត្រូវស្កេនថាអត់ទំនេរ យើងមិនអាចចាំដល់ថ្ងៃ02បានស្កេនទេ ។ ស្កេនហើយដឹងបានវះថ្ងៃ02អត់ អត់មានចម្លើយជាក់លាក់ សួរថាចោះ ឬវះ ចម្លើយអត់ច្បាស់ ចោះ ឬវះទៀត សួរថាអ្នកទាំងអស់គ្នាអាចផ្ញើរជីវិតគ្រួសារអ្នកទាំងអស់គ្នានឹងភាពមិនច្បាស់នេះទេ? បន្ទាប់ពីគ្រួសារអ្នកជំងឺសុំចេញ ខាងគិលានុបដ្ឋាយិកាតេទូរសព្ទ រួចងាកមកប្រាប់ថាស្កេនបានលូវ សួរថាស្កេនអត់ គាំងថែមមួយតង់ទៀត ។ ហេតុអ្វីពេលមិនទាន់សុំចេញ ម៉េខមិនស្កេន ហើយអោយចាំដល់ថ្ងៃ02ធ្វើអី? ម៉េខមិនផ្តល់អោយពេលគេស្នើរសុំ? យើងមិនអាចបន្តនៅទៀតទេ។ ជីវិតមនុស្សនឹងអាជំងឺនេះវាអាចចាំបានដែរអត់? ខ្ញុំចង់ដឹងថាបើជាគ្រួសារពួកគាត់ ពួកគាត់ធ្វើចឹងដែរអត់។ ជាចុងក្រោយ ជីវិតម្តាយខ្ញុំអាចមិនសំខាន់ឬមានតម្លៃសម្រាប់អ្នក តែគាត់មានតម្លៃសម្រាប់គ្រួសារខ្ញុំ។ កុំឆ្ងល់ហេតុអ្វីប្រជាជនខ្មែររត់ទៅរកសេវាសុខាភិបាលក្រៅស្រុក ។ ពេទ្យរដ្ឋដូចគ្នាតែទាំងសម្តី សេវាកម្ម បរិក្ខារ បច្ចេកទេស ជំនាញរបស់ដុកទ័រគេគឺសុទ្ធតែច្បាស់លាស់ ។ ខ្ញុំមកដល់នេះនៅម៉ោង3ភ្លឺ គេរុញចូលភ្លាមៗ ពិនិត្យពីមួយដំណាក់ទៅមួយដំណាក់យ៉ាងលឿន នឹងយកចិត្តទុកដាក់ ទាំងស្កេន MRI គ្រប់យ៉ាងចប់ត្រឹម10ព្រឹក បន្ទាប់មកជួបដុកទរ័គាត់ប្រាប់អោយត្រៀមខ្លួនវះកាត់ ព្រោះម៉ាក់ទុកយូរអត់បានទេ ព្រោះមេរោគអាចដល់ខួរក្បាល ឬបែកថង់ប្រមាត់ ត្រូវបន្ទាន់ ។ តែដោយសារទុកគាត់គ្មានការព្យាបាលយូរពេក វះកាត់រួចអាចមានហានិភ័យឆ្លងមេរោគ តែគេបានដាក់ថ្នាំសម្លាប់មេរោគមុនវះ នឹងបន្ទាប់ពីវះកាត់រួច គេប្រាប់ថាកុំអោយបារម្មណ៍។ ម៉ោង2pmជាង ជួសឈាមម្តងទៀត ម៉ោង3pm ចូលបន្ទប់វះកាត់ ។ 1ថ្ងៃគត់គ្រប់យ៉ាងរួចរាល់។ បញ្ជាក់: មន្ទីពេទ្យរដ្ឋគេនេះមានមនុស្សឈឺ ធ្ងន់ ស្រាល លើសមន្ទីពេទ្យខ្មែរយើង៥ដង តែគេមានមនុស្សធ្វើការពិតប្រាកដ ជាកន្លែងទីពឹងរបស់ប្រជាជនពិតប្រាកដ។ សំណាងណាស់ដែលខ្ញុំសម្រេចចិត្តត្រូវ ដែលមិនបន្តនៅខ្មែរ មកដល់នេះគេនិយាយបែបនឹង បែរជាពេទ្យខ្មែរអោយចាំ២ថ្ងៃទៀតបានម៉ាស៉ីនទំនេរស្កេន ដេកចាំអស់២ថ្ងៃ ហើយត្រូវចាំ២ថ្ងៃដោយគ្មានដឹងលទ្ធផលអ្វីទាំងអស់។ អរគុណដែលផ្តល់បទពិសោធន៍មួយនេះ វាធ្វើអោយខ្ញុំដឹងថាមន្ទីពេទ្យរដ្ឋប្រទេសខ្ញុំមិនអាចជាទីពឹងរបស់ប្រជាជនទេ។ គុណភាពគ្រូពេទ្យពិតជាសំខាន់។
» ជាចុងក្រោយបើខ្ញុំពុំសម្រេចចិត្តចាកចេញពីពេទ្យស្រុកខ្ញុំទេ ម្តាយខ្ញុំអាចនឹងមានគ្រោះថ្នាក់ដល់ជីវិត ។
អត្ថបទ : Lin Mella

