Cambodia Trending Close

លោក Yoon Suk Yeol ត្រូវបានតុលាការកូរ៉េខាងត្បូងសម្រេច«ដកតំណែង»ជាប្រធានាធិបតី

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥ នយោបាយ ព័ត៌មានអន្តរជាតិ
លោក Yoon Suk Yeol ត្រូវបានតុលាការកូរ៉េខាងត្បូងសម្រេច«ដកតំណែង»ជាប្រធានាធិបតី លោក Yoon Suk Yeol ត្រូវបានតុលាការកូរ៉េខាងត្បូងសម្រេច«ដកតំណែង»ជាប្រធានាធិបតី

តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ បានបើកសវនាការចុងក្រោយ ដោយសម្រេចដកតំណែងលោក យូន សុកយ៉ល ជាប្រធានាធិបតីកូរ៉េខាងត្បូង ក្រោយប្រកាសប្រើច្បាប់អាជ្ញាសឹកនៅចុងឆ្នាំ២០២៤។

ការប្រកាសច្បាប់អាជ្ញាសឹកនោះលោកលើកហេតុផលថា មានក្រុមប្រឆាំងដែលមាននិន្នាការគាំទ្រកូរ៉េខាងជើង កំពុងរៀបចំសកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។ លោកបានចោទប្រកាន់គណបក្សប្រឆាំងធំរបស់កូរ៉េខាងត្បូង ស្ដីពីការសមគំនិតគ្នាជាមួយកូរ៉េខាងជើង និង សកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េក្រោយការសម្រេចរបស់តុលាការ លោកនាយករដ្ឋមន្ត្រី Han Duck-soo និងកាន់តួនាទីជាប្រធានស្តីទី។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីត្រូវធ្វើឡើងក្នុងរយៈពេល ៦០ ថ្ងៃ ដើម្បីជ្រើសរើសអ្នកស្នងតំណែងបន្តពីលោកយូន ។

មេដឹកនាំគណបក្សប្រឆាំងលោក Lee Jae-myung បច្ចុប្បន្នត្រូវបានគេចាត់ទុកថាជាអ្នកនាំមុខគេនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
លោកយូននិងមន្ត្រីមួយចំនួនកំពុងប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹក រួមទាំងការចោទប្រកាន់ពីបទបះបោរផងដែរ។ ស្ថានភាពនេះបានធ្វើឱ្យមានភាពចលាចលនយោបាយកាន់តែខ្លាំងឡើង ដោយមានការតវ៉ាទ្រង់ទ្រាយធំរបស់អ្នកគាំទ្រលោកយូន និងវត្តមានប៉ូលិសកាន់តែកើនឡើងពាញពេញប្រទេស៕

អត្ថបទទាក់ទង