Cambodia Trending Close

អន្តរក្រសួង បើកកិច្ចប្រជុំពិគ្រោះយោបល់លើគម្រោង សាងសង់ រូបព្រះពុទ្ធប្បដិមាទ្រង់ឈរ កម្ពស់៨៨ម៉ែត្រ

ដោយ៖ Kosal Sean ​​ | 22 ម៉ោងមុន ព័ត៌មានជាតិ
អន្តរក្រសួង បើកកិច្ចប្រជុំពិគ្រោះយោបល់លើគម្រោង សាងសង់ រូបព្រះពុទ្ធប្បដិមាទ្រង់ឈរ កម្ពស់៨៨ម៉ែត្រ អន្តរក្រសួង បើកកិច្ចប្រជុំពិគ្រោះយោបល់លើគម្រោង សាងសង់ រូបព្រះពុទ្ធប្បដិមាទ្រង់ឈរ កម្ពស់៨៨ម៉ែត្រ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន និងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំអន្តរក្រសួង បើកកិច្ចប្រជុំពិគ្រោះយោបល់លើរូបព្រះពុទ្ធប្បដិមាទ្រង់ឈរ កម្ពស់ ៨៨ម ដែលគ្រោងនឹងសាងសង់នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះដែរ ក៏មានវត្តមានអញ្ជើញចូលរួមពីលោក ហង្ស សុតសំភារ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ គណៈស្ថាបត្យករកម្ពុជា លោករដ្ឋលេខាធិការ លី រស្មី និង លោក ជា ច័ន្ទថែបរ៉ាស អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈស្ថាបត្យករកម្ពុជា ផងដែរ។

គួរបញ្ជាក់ថា គម្រោង​សាងសង់​សំណង់​ព្រះពុទ្ធប្បដិមា ដែលមានកម្ពស់ ៨៨ ម៉ែត្រនេះ មាន​ទីតាំងស្ថិត​នៅ​ឃុំរាម ខេត្តព្រះសីហនុ ​មាន​ចម្ងាយ​ប្រហែល ១,២​ គីឡូម៉ែត្រ​ពីរង្វង់មូលព្រះ​ថោង​តោង​ស្បៃ​នាង​នាគ និង ២,៣ គីឡូម៉ែត្រ ពី​ទីតាំង​ខ្មែរធ្វើបាន។ សំណង់​នេះ​នឹង​សាងសង់​បែរ​មុខ​ទៅ​រក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ដែល​មាន​កម្ពស់ ៨៨ ម៉ែត្រ។ សំណង់​​​ព្រះពុទ្ធប្បដិមា​នេះ​សាងសង់​ឡើង​ស្រប​តាម​គោលគំនិត​របស់រ​ដ្ឋាភិបាលកម្ពុជា ដែលនឹង​ក្លាយ​ជា​សំណង់​សាសនា​ដ៏​ធំ​តំណាង​ឲ្យ​អត្តសញ្ញាណ​ប្រទេស​កម្ពុជា៕

អត្ថបទទាក់ទង