Cambodia Trending Close

ប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការ នៃកងទ័ពសិង្ហបុរី បំពេញទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជាជាលើកដំបូង

ដោយ៖ គុជ ឥន្ទាវុធ ​​ | 9 ម៉ោងមុន សុខភាព
ប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការ នៃកងទ័ពសិង្ហបុរី បំពេញទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជាជាលើកដំបូង ប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការ នៃកងទ័ពសិង្ហបុរី បំពេញទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជាជាលើកដំបូង

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការ GOH KENG SWEE នៃកងទ័ពសិង្ហបុរី ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី TAN TIONG KEAT បានចូលជួបសម្ដែងការគួរសម ជាមួយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅទីបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងដំណើរទស្សនកិច្ចសិក្សាជាលើកដំបូងនៅកម្ពុជា។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចសិក្សាជាលើកដំបូងរបស់មហាវិទ្យាល័យបញ្ជាការសេនាធិការ GOH KENG SWEE នៃកងទ័ពសិង្ហបុរី មកកាន់ប្រទេសកម្ពុជា ស្របពេលឆ្នាំ២០២៥ នេះ ជាខួបអនុស្សាវរីយ៍ ៦០ឆ្នាំ ការបង្កើតចំណងការទូតរបៀបប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។

ឧត្តមសេនីយ៍ត្រី TAN TIONG KEAT នាយកវិទ្យាស្ថានហ្វឹកហ្វឺនយោធា កងទ័ពសិង្ហបុរី បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដែលដំណើរទស្សនកិច្ចនេះ បានផ្ដល់ឱកាសឲ្យប្រតិភូបានស្វែងយល់អំពីប្រវត្តិសាស្ត ការអនុវត្តនយោបាយឈ្នះឈ្នះ ព្រមទាំងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងចក្ខុវិស័យក្នុងការកងទ័ពរបស់កម្ពុជា។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការ GOH KENG SWEE នៃកងទ័ពសិង្ហបុរី ក៏មានកម្មវិធីជជែកពិភាក្សាជាមួយ ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស និងជា នាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ ក្រោមប្រធានបទ គោលនយោបាយការពារជាតិ និងការទូតយោធារបស់កម្ពុជា៕

អត្ថបទទាក់ទង