Cambodia Trending Close

ប្រទេសថៃរកឃើញអ្នកឆ្លងCOVID -១៩ជាង ៥ម៉ឺននាក់ក្នុង១សប្តាហ៍

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ សុខភាព
ប្រទេសថៃរកឃើញអ្នកឆ្លងCOVID -១៩ជាង  ៥ម៉ឺននាក់ក្នុង១សប្តាហ៍ ប្រទេសថៃរកឃើញអ្នកឆ្លងCOVID -១៩ជាង ៥ម៉ឺននាក់ក្នុង១សប្តាហ៍

កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ កាសែត The Nation និង Bangkok Post របស់ប្រទេសថៃបានរាយការណ៍ថា ស្ថានភាពការរីករាលដាលជំងឺ COVID-១៩ នៅក្នុងប្រទេសថៃ នៅតែបន្តធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។

បើយោងតាម ទិន្នន័យពីនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) របស់ក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា ចាប់ពីថ្ងៃទី ១៨ ដល់ ២៤ ខែឧសភា ប្រទេសថៃបានកត់ត្រាករណីឆ្លងថ្មីសរុបចំនួន ៥៣,៥៦៣ នាក់ ហើយមាន ៥ នាក់ បាត់បង់ជីវិតដោយសារជំងឺនេះ។

ក្នុងចំណោមអ្នកឆ្លងថ្មី មាន ៥០,៧៣៦ នាក់ ដែលទទួលការថែទាំក្រៅមន្ទីរពេទ្យ ខណៈដែល ២,៨២៧ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ចំពោះ ក្រុមអាយុដែលឆ្លងច្រើនបំផុតរួមមាន៖
– អាយុ ៣០-៣៩ ឆ្នាំ៖ ១០,៧៤០ ករណី
– អាយុ ២០-២៩ ឆ្នាំ៖ ៩,៥២៧ ករណី
– អាយុ ៦០ ឆ្នាំឡើងទៅ៖ ៨,១០៧ ករណី

ចំណែកឯខេត្តនិងក្រុងដែលមានករណីឆ្លងខ្ពស់បំផុតមាន ៥កន្លែងគឺ៖
– បាងកក មាន ៩,៥៣៩ ករណី
– ឈុនបុរី មាន ៣,៣៧៩ ករណី
– សាមុតប្រាកាន មាន ២,៤៩១ ករណី
– ណុនថាបុរី មាន ២,២៧៨ ករណី
– រ៉ាយ៉ុង មាន ២,២១០ ករណី

គួរបញ្ជាក់ថា នៅខេត្តសាមុតប្រាកាន ករណីឆ្លងកើនឡើងបានធ្វើឲ្យសាលារៀន Ratwinit Bangkaeo ក្នុងស្រុក Bang Phli ប្តូរទៅរៀនតាមបច្ចេកវិទ្យាព័ត៌មានវិញ ដើម្បីបង្ការ និងបន្តការសិក្សា។

ទន្ទឹមនិងនោះ អាជ្ញាធរថៃបានបន្តណែនាំឲ្យប្រជាជនបន្តអនុវត្តវិធានការប្រុងប្រយ័ត្នជាប្រចាំ ដូចជា ពាក់ម៉ាសលាងដៃជាញឹកញាប់ និងរក្សាគម្លាត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះផងដែរ ៕

អត្ថបទទាក់ទង