Cambodia Trending Close

ថៃពង្រឹងការផលិតថ្នាំប្រឆាំង COVID-១៩ ខណៈការឆ្លងកើនឡើង ដោយសារឥទ្ធិពលរដូវវស្សា និងការជួបជុំសាធារណៈ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ សុខភាព
ថៃពង្រឹងការផលិតថ្នាំប្រឆាំង COVID-១៩ ខណៈការឆ្លងកើនឡើង ដោយសារឥទ្ធិពលរដូវវស្សា និងការជួបជុំសាធារណៈ ថៃពង្រឹងការផលិតថ្នាំប្រឆាំង COVID-១៩ ខណៈការឆ្លងកើនឡើង ដោយសារឥទ្ធិពលរដូវវស្សា និងការជួបជុំសាធារណៈ

បាងកក ៖ យោងតាមការចេញផ្សាយដោយកាសែត Bangkok Post នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥ អង្គការឱសថរដ្ឋាភិបាលថៃ (GPO) កំពុងពង្រឹងនិងពន្លឿនការផលិតថ្នាំប្រឆាំងមេរោគ COVID-១៩ ដូចជា favipiravir និង molnupiravir ដើម្បីទប់ស្កាត់ការកើនឡើងនៃការឆ្លងជំងឺនេះនៅក្នុងប្រទេស។

នាយក GPO លោក Mingkwan Suphanpong បានបញ្ជាក់ថា មេរោគ COVID-១៩ដែលកំពុងរាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសថៃឥឡូវនេះគឺ JN.1 ដែលមានសមត្ថភាពឆ្លងឆាប់ និងឆ្លងទៅអ្នកដែលធ្លាប់ឆ្លងមុនបានផងដែរ។ ទោះជាយ៉ាងណា លោកបានអះអាងថា អ្នកឆ្លងភាគច្រើនមានរោគសញ្ញាស្រាល ដោយមិនងាយសង្កេតឃើញឡើយ។

កាសែត Bangkok Post បានរាយការណ៍ថា ការកើនឡើងនៃករណីនេះ មានបណ្តាលមកពីការជួបជុំសាធារណៈ និងសភាពអាកាសធាតុនៅក្នុងរដូវវស្សា។ ពីព្រោះអាជ្ញាធរបានប្រកាសថា COVID-១៩ គឺជាជំងឺរាតត្បាតមួយ ដូច្នេះការប្រុងប្រយ័ត្ននៅតែជាជម្រើសសំខាន់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែឧសភា មន្ត្រីសុខាភិបាលបានរាយការណ៍ករណីថ្មីចំនួន ៥៣,៥៩៧ និងអ្នកស្លាប់បន្ថែមចំនួន ៥នាក់ ក្នុងរយៈពេលពីថ្ងៃទី ១៨ ដល់ ២៤ ខែឧសភា ដែលជាចំនួនធំ បង្កើនចំនួនអ្នកស្លាប់សរុបក្នុងឆ្នាំនេះទៅដល់ ៤៦នាក់។

តាំងពីដើមខែឧសភា អង្គការឱសថរដ្ឋបានផលិតថ្នាំ favipiravir ចំនួន ១.៧៥លានគ្រាប់ និង molnupiravir ចំនួន ៣.៣៦លានគ្រាប់។ ផ្នែកសំខាន់នៃផែនការជាតិគឺការទិញវត្ថុធាតុដើមបន្ថែមសម្រាប់ការផលិតបន្ដបន្ទាប់ និងការស្តុកទុកសំរាប់អាសន្ន។

លោកវេជ្ជបណ្ឌិត Mingkwan ក៏បានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋឱ្យ
– ពាក់ម៉ាស់នៅកន្លែងដែលមានមនុស្សច្រើន ឬខ្យល់ចេញចូលមិនល្អ
– លាងដៃឱ្យបានញឹកញាប់
– ជៀសវាងការប៉ះមុខដោយមិនចាំបាច់
– ស្នាក់នៅដាច់ដោយឡែក និងស្វែងរកជំនួយវេជ្ជសាស្ត្របើមានរោគសញ្ញាអាក្រក់


សម្រាប់ព័ត៌មានបន្ថែម អាជ្ញាធរថៃនឹងបន្តតាមដានស្ថានភាព និងកែសម្រួលផែនការផលិតថ្នាំអាស្រ័យលើការវិវឌ្ឍន៍នៃជំងឺ៕

អត្ថបទទាក់ទង