Cambodia Trending Close

ក្តៅៗ! គ្រួសារ Kim SaeRon បង្ហាញសារសម្លេង បង្ហាញពីសភាពផ្លូវចិត្តធ្ងន់ធ្ងរ ស្ដាប់ហើយសែនអាណិត

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ តារា សង្គម
ក្តៅៗ! គ្រួសារ Kim SaeRon បង្ហាញសារសម្លេង បង្ហាញពីសភាពផ្លូវចិត្តធ្ងន់ធ្ងរ ស្ដាប់ហើយសែនអាណិត ក្តៅៗ! គ្រួសារ Kim SaeRon បង្ហាញសារសម្លេង បង្ហាញពីសភាពផ្លូវចិត្តធ្ងន់ធ្ងរ ស្ដាប់ហើយសែនអាណិត

នៅថ្ងៃទី៧ ខែឧសភានេះ គ្រួសាររបស់តារាសម្ដែងវ័យក្មេងកូរ៉េ Kim SaeRon បានធ្វើសន្និសីទកាសែតបន្ទាន់ និងបញ្ចេញសារសម្លេងមួយមានខ្លឹមសារដ៏គួរឱ្យអាណិត បង្ហាញពីភាពឈឺចាប់នៃជីវិត និងអារម្មណ៍ដែលមានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំង។ សារនេះត្រូវបានគេប៉ាន់ស្មានថា ជាការសន្ទនារវាង Kim SaeRon និងគ្រូពេទ្យផ្លូវចិត្ត។

ក្នុងសារនេះ តារាស្រីបាននិយាយថា៖

«វាពិតជាពិបាកខ្លាំងណាស់ រស់នៅ ក្នុងប្រទេសកូរ៉េ ហើយខ្ញុំឆ្ងល់ណាស់ថា តើខ្ញុំគួរតែស្លាប់ឬអត់? ប្រសិនបើខ្ញុំរស់នៅកូរ៉េ ខ្ញុំមិនអាចធ្វើអ្វីបានទាំងអស់ ហើយខ្ញុំមាន អារម្មណ៍ថាចង់ឆ្កួតហើយ។ និយាយឱ្យស្មោះត្រង់ ស្ថានភាពខ្ញុំ បច្ចុប្បន្ន ខ្ញុំមិនអាចធ្វើការលើគម្រោងថតណាមួយទាំងអស់។ ខ្ញុំពិតជាចង់ចាប់ផ្តើមអ្វីមួយដោយស្មោះ ប៉ុន្តែគ្រប់ពេលដែលខ្ញុំ ព្យាយាមធ្វើ មនុស្សទាំងនោះបែរជាលាបពណ៌វា។ អ្វីដែលគួរឱ្យឈឺចាប់ខ្លាំង គឺមនុស្សដែលមិនស្គាល់ខ្ញុំ មកវិនឹច្ឆ័យខ្ញុំទាំងមិនដឹងពីកាលៈទេសៈរបស់ខ្ញុំ។ ពួកគេបែរជាមកនិយាយឱ្យខ្ញុំថា ខ្ញុំហ្វេក ខ្ញុំសម្តែង និងបង្កើតសេណារីយ៉ូចម្លែកៗឡើងមក។ ខ្ញុំស្រេកទឹកហើយក៏ទិញបៀរផឹកតែ១កំប៉ុងទេ ស្រាប់តែត្រូវ គេលួចថតបាន មហាជនមកខំមិនថាឱ្យខ្ញុំថា ខ្ញុំលែងមានភាព ម្ចាស់ការលើខ្លួនឯងហើយ។ ខ្ញុំដឹងថា មានសាធារណជនស្គាល់ខ្ញុំ ច្រើន ប៉ុន្តែខ្ញុំនៅតែត្រូវធ្វើការរកលុយដដែល។ ខ្ញុំប្រឹងប្រែងធ្វើការ៉ គ្រប់ទីកន្លែង តែអ្នកទាំងនោះបែរជាបំភ្លៃការពិត។ ការងារនោះមិនមែនជាការលេចមុខក្នុងទូរទស្សន៍ឬយ៉ាងម៉េចទេ តែខ្ញុំពិតជាត្រូវការរកលុយខ្លាំងបំផុត។ ខ្ញុំចង់ផ្ទុះហើយ! មិនមែនតែមនុស្សម្នាក់ ពីរនាក់ទេ មនុស្សជាច្រើនមិនស្គាល់ខ្ញុំសរសេរអត្ថបទពីខ្ញុំ ហើយផ្សាយវាទៀត។ អ្វីដែលចម្លែកគឺសូម្បីតែខ្ញុំប្តូរលេខទូរសព្ទហើយ ក៏បុរសម្នាក់ដែលឈ្មោះ Lee Jin-ho នៅតែតេរកខ្ញុំ។ នៅពេលដែលគាត់និយាយស្អីបន្តិច អ្នកកាសែតផ្សព្វផ្សាយវាដោយមិនបានបញ្ជាក់ភស្តុតាងអ្វីទាំងអស់។ ប្រសិនបើខ្ញុំជាមនុស្សប្រុស យ៉ាងហោចណាស់ក៏ខ្ញុំអាចធ្វើការនៅការដ្ឋានសំណង់ ធ្វើការងារប្រើកម្លាំងពលកម្ម។ ខ្ញុំចង់ស្លាប់ណាស់។ ខ្ញុំកំពុងទ្រាំតស៊ូ ធ្វើការនៅហាងកាហ្វេ ប៉ុន្តែព្រោះតែ KimSooHyun និងអ្នកកាសែតឆ្កួត Lee Jin-ho ខ្ញុំត្រូវកើតជំងឺតក់ស្លុត ខ្ញុំចង់តែស្លាប់»៕

អត្ថបទទាក់ទង