
2NE1 នឹងបង្ហាញខ្លួនជាលើកដំបូងនៅកម្ពុជា! ក្នុងកម្មវិធី «GANZBERG SUPER IDOL – I AM THE BEST» នឹងប្រព្រឹត្តទៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥

អ្នកគាំទ្រក្រុមតារាចម្រៀង K-Pop ល្បីឈ្មោះ 2NE1 ច្បាស់ជាមិនអាចទប់អារម្មណ៍រំភើបបានទេ បន្ទាប់ពីសមាជិកទាំងបួនបានប្រកាសវិលត្រឡប់មកសម្ដែងជាក្រុមវិញ ក្រោយពេលរំសាយអស់រយៈពេលជាច្រើនឆ្នាំ។ ការវិលត្រឡប់របស់ពួកគេមិនត្រឹមតែធ្វើអោយមានការចាប់អារម្មណ៍លើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវព័ត៌មានដ៏រំភើបសម្រាប់អ្នកគាំទ្រកម្ពុជាផងដែរ។
នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ ក្រុម 2NE1 នឹងបង្ហាញវត្តមានផ្ទាល់ក្នុងការប្រគំតន្ត្រីដ៏អស្ចារ្យមួយក្នុងកម្មវិធី GANZBERG SUPER IDOL – I AM THE BEST ដែលនឹងប្រព្រឹត្តទៅនៅមុខមហោស្រពកោះពេជ្យ។ ការបង្ហាញខ្លួនជាលើកដំបូងនេះ គឺជាការឆ្លើយតបដល់ការរង់ចាំដ៏យូរបស់អ្នកគាំទ្រកម្ពុជាដែលមានចំណង់ចំណូលចិត្តនឹងតារាចម្រៀង K-Pop ដ៏ល្បី ថ្នាក់ពិភពលោកក្រុមនេះ។
2NE1 ដែលរួមមានសមាជិក CL, Bom, Dara និង Minzy ត្រូវបានគេចាត់ទុកថាជាក្រុមស្រីមួយក្នុងចំណោមក្រុមខ្លាំងបំផុតក្នុងវិស័យ K-Pop។ ការវិលត្រឡប់របស់ពួកគេបានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងមិនថានៅកូរ៉េខាងត្បូង ឬប្រទេសផ្សេងទៀតជុំវិញពិភពលោកឡើយ។
សម្រាប់អ្នកគាំទ្រកម្ពុជាទាំងអស់នេះ ជាពេលវេលាដ៏ល្អបំផុតក្នុងការទទួលអារម្មណ៍នៃសិល្បៈតន្ត្រីផ្ទាល់ ពីក្រុមដែលបានធ្វើឱ្យពិភព K-Pop រីកចម្រើន និងផ្លាស់ប្តូរយ៉ាងសំខាន់មកលើវិស័យនេះ។
កុំភ្លេច! ជាមួយកម្មវិធីតន្ត្រី «GANZBERG SUPER IDOL – I AM THE BEST» នេះ អ្នកនឹងមានឱកាសប្លែក ក្នុងការមើលឃើញ និងស្វាគមន៍ក្រុម 2NE1 ផ្ទាល់តាមវេទិកា នៅរាជធានីភ្នំពេញ៕

