Cambodia Trending Close

តារាសម្តែងជើងចាស់កូរ៉េ Choi Jung Woo ទទួលមរណភាពក្នុងអាយុ ៦៩ឆ្នាំ បណ្ដាលឲ្យសាធារណជនសោកស្តាយយ៉ាងខ្លាំង

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ តារា ព័ត៌មានអន្តរជាតិ
តារាសម្តែងជើងចាស់កូរ៉េ Choi Jung Woo ទទួលមរណភាពក្នុងអាយុ ៦៩ឆ្នាំ បណ្ដាលឲ្យសាធារណជនសោកស្តាយយ៉ាងខ្លាំង តារាសម្តែងជើងចាស់កូរ៉េ Choi Jung Woo ទទួលមរណភាពក្នុងអាយុ ៦៩ឆ្នាំ បណ្ដាលឲ្យសាធារណជនសោកស្តាយយ៉ាងខ្លាំង

សេអ៊ូល៖ នៅរសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ ប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅកូរ៉េបានរាយការណ៍អំពីមរណភាពរបស់តារាសម្តែងជើងចាស់ លោក Choi Jung Woo ដែលបានទទួលមរណភាពក្នុងអាយុ ៦៩ឆ្នាំ។ ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយក្រុមហ៊ុនគ្រប់គ្រង Bless ENT តាមរយៈសេចក្ដីថ្លែងការណ៍ផ្លូវការមួយ។

យោងតាមប្រភពដដែលបានអោយថឹងថា សុខភាពរបស់លោកនៅពេលថ្មីៗមកនេះមិនមានរោគសញ្ញាដែលគួរឱ្យកត់សម្គាល់ឡើយ ប៉ុន្តែក៏បានបញ្ជាក់ថា លោកបានប្រឈមមុខនឹងជំងឺរ៉ាំរ៉ៃមួយរយៈក្នុងឆ្នាំចុងក្រោយនៃជីវិតផងដែរ។ចំពោះ មូលហេតុនៃការស្លាប់មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយ។

ពិធីបុណ្យសពរបស់លោក Choi Jung Woo នឹងធ្វើឡើងនៅមន្ទីរពេទ្យ Gimpo Woori Funeral Home នៅថ្ងៃទី ២៩ ខែឧសភា។ ទស្សនិកជននិងសាធារណជនជាច្រើនបានបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់តារាសម្តែងនេះតាមបណ្ដាញសង្គម ។

គួរបញ្ជាក់ថា លោក Choi Jung Woo កើតក្នុងឆ្នាំ ១៩៥៧ ហើយចាប់ផ្ដើមអាជីពសម្ដែងចាប់ពីឆ្នាំ ១៩៧៥ មក។ គាត់គឺជាតារាជើងចាស់ដែលមានស្នាដៃសំខាន់ៗជាច្រើនទាំងក្នុងរឿងទូរទស្សន៍និងភាពយន្ត។ ក្នុងចំណោមស្នាដៃល្បីៗរបស់គាត់មានរឿង៖
– City Hunter (ជាមួយ Lee Min Ho និង Park Min Young)
– Legend of the Blue Sea (ដើរតួជាឪពុក Lee Min Ho)
– Doctor Stranger, Master’s Sun, Brilliant Legacy, Chief of Staff 2, និង Call It Love ជាដើម។

ក្រៅពីនេះ លោកក៏បានចូលរួមសម្ដែងក្នុងកម្មវិធីទូរទស្សន៍ជាច្រើនផ្សេងទៀត ដូចជា Love To Death, Strongest Chil Woo, Painter of the Wind, God’s Quiz, និង Deep Rooted Tree ដែលទាំងអស់នោះបានជួយដាក់សញ្ញាសម្គាល់លើអាជីពសិល្បៈរបស់គាត់យ៉ាងខ្លាំង៕

អត្ថបទទាក់ទង