Cambodia Trending Close

អតីតម្ចាស់ម្កុតMiss Grand International ២០២១ អ្នកនាងThuy Tien ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីលក់ផលិតផល ក្លែងក្លាយ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ តារា ព័ត៌មានអន្តរជាតិ
អតីតម្ចាស់ម្កុតMiss Grand International ២០២១ អ្នកនាងThuy Tien ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីលក់ផលិតផល ក្លែងក្លាយ អតីតម្ចាស់ម្កុតMiss Grand International ២០២១ អ្នកនាងThuy Tien ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីលក់ផលិតផល ក្លែងក្លាយ

ក្រុងហូជីមិញ៖ នាង Thuy Tien អតីតម្ចាស់ម្កុតMiss Grand International 2021 ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបណ្ដោះអាសន្ន កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ ដោយសារជាប់ពាក់ព័ន្ធនឹងករណីបោកប្រាស់អតិថិជន តាមរយៈការផ្សព្វផ្សាយនិងចែកចាយផលិតផលស្ករគ្រាប់ម៉ាក Kera។

ការចាប់ខ្លួននេះកើតឡើងបន្ទាប់ពីប៉ូលិសស៊ើបអង្កេតករណីផលិតផលក្លែងក្លាយ ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Asia Life Joint Stock និងក្រុមហ៊ុន Chi Em Rot។ គេឲ្យដឹងថា នាង Thuy Tien ជាម្ចាស់ភាគហ៊ុនចំនួន ៣០% ក្នុងការផលិត ស្ករគ្រាប់ Kera ហើយត្រូវបានគេរាយការណ៍ថាបានទទួលប្រាក់ជាគម្រៃផ្សព្វផ្សាយសរុបជិត ៧ ពាន់លានដុង (២៦ ៩៦៩៧ ដុល្លារ) ផងដែរ

បើទោះបីនាងបានដឹងថា ផលិតផលមានសារធាតុ fiber ក្នុងបរិមាណទាប និងមិនមានប្រសិទ្ធភាពស្របតាមការផ្សព្វផ្សាយក៏ដោយ តែនាង និងក្រុមការងារបានបន្តផ្ដល់ព័ត៌មានក្លែងក្លាយ ដើម្បីបង្កើនការលក់ និងបោកប្រាស់អតិថិជន។

បន្ទាប់ពីជួបនូវការរិះគន់ពីសាធារណជន ជាពិសេសតាមបណ្តាញសង្គម នាង Thuy Tien បានដាក់ស្នើការកែប្រែកុងត្រាផ្សព្វផ្សាយអោយត្រូវតាមច្បាប់ ដើម្បីគេច ខ្លួនពីការទទួលខុសត្រូវជាម្ចាស់ភាគហ៊ុននៃគម្រោងនោះ។

ការស៊ើបអង្កេតបានចាប់ផ្ដើមកាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥ ដោយភ្នាក់ងារប៉ូលិស នៅក្រុងហូជីមិញ និងខេត្ត Dak Lak។ បន្ទាប់ពីសើុបរួចហើយ ប៉ូលិសបានចេញដីកាចាប់ខ្លួនលើបុគ្គលជាប់ពាក់ព័ន្ធជាច្រើន រួមមាន Nguyen Thuc Thuy Tien ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Chi Em Rot, Pham Quang Linh ម្ចាស់ភាគហ៊ុនមួយចំណែក និងសមាជិកក្រុមប្រឹក្សាភិបាល និង សមាជិកផ្សេងទៀតនៃក្រុមហ៊ុន Chi Em Rot ។

ក្នុងអំឡុងពេលស៊ើបអង្កេត នាង Thuy Tien ក៏ត្រូវបានហាមមិនឱ្យចាកចេញពីប្រទេស ចាប់ពីថ្ងៃទី ១៥ ខែមីនា ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ ដើម្បីអនុវត្តន៍នីតិវិធីស៊ើបអង្កេតបន្ថែម។

បច្ចុប្បន្ននេះ នាង Thuy Tien មិនទាន់មានការបញ្ចេញសេចក្ដីថ្លែងការណ៍ផ្លូវការណាមួយពាក់ព័ន្ធនឹងករណីខ្លួននៅឡើយនោះទេ៕

អត្ថបទទាក់ទង