
ភាគីថៃ សុំជួបកម្ពុជា ស្នើសុំពីរចំណុច នៅច្រកទ្វារអន្តរជាតិព្រំ ក្នុងទឹកដីខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:០០នាទីរសៀល ភាគីគយថៃប្រចាំខេត្តច័ន្ទបុរី ប្រទេសថៃ បានសុំជួបសមត្ថកិច្ចភាគីកម្ពុជា នៅចំនុចស្ពានព្រំដែន នៃច្រកទ្វារអន្តរជាតិព្រំ។ នេះបើតាមការឲ្យដឹងរបស់មន្ទីរព័ត៌មានខេត្តប៉ែលិន នៅរសៀលថ្ងៃទី១៨ មិថុនា នេះ។
ក្នុងជំនួបនេះ ទី១-ភាគីថៃបានស្នើសុំអោយភាគីកម្ពុជា នាំបន្លែ និងផ្លែឈើចូលមកប្រទេសកម្ពុជាដូចមុន (ព្រោះបន្លែ និងផ្លែវាងាយឆាប់ខូច) និងទី២-ភាគីកម្ពុជា បានឆ្លើយតបទៅភាគីថៃវិញថា បើភាគីថៃបើកដំណើរដូចមុនវិញ(ចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់) ភាគីកម្ពុជានឹងបើកអោយនាំចូលបន្លែ ផ្លែឈើធម្មតាវិញ៕
