Cambodia Trending Close

អ្នកជំនាញថៃប្រមានថា កម្រិតរញ្ជួយដី៩វ៉ិចទ័រ មកពីតំបន់៣ អាចគំរាមហែងខ្លាំងដល់ទីក្រុងបាងកក

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
អ្នកជំនាញថៃប្រមានថា កម្រិតរញ្ជួយដី៩វ៉ិចទ័រ មកពីតំបន់៣ អាចគំរាមហែងខ្លាំងដល់ទីក្រុងបាងកក អ្នកជំនាញថៃប្រមានថា កម្រិតរញ្ជួយដី៩វ៉ិចទ័រ មកពីតំបន់៣ អាចគំរាមហែងខ្លាំងដល់ទីក្រុងបាងកក

បាងកក៖មានសេណារីយ៉ូមួយចំនួនត្រូវបានកំណត់អត្តសញ្ញាណជាមួយនិងកម្រិតនៃការរញ្ជួយក្នុងរង្វង់ ៩រ៉ិចទ័រ ដែលមកពីតំបន់រញ្ជួយដីសកម្មចំនួន ៣ ដែលអាចបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់រាជធានីបាងកក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand បានដកស្រង់សម្តីរបស់អ្នកជំនាញថៃ លោកប៉ែនណឹង វ៉ានីចឆៃ នាយកមជ្ឈមណ្ឌលស្រាវជ្រាវគ្រោះរញ្ជួយដីជាតិរបស់ប្រទេសថៃ។

បើតាមលោក វ៉ានីចឆៃ បានថ្លែងថា សកម្មភាពរញ្ជួយដីនាពេលថ្មីៗនេះ នៅទីក្រុងម៉ាន់ដាឡេប្រទេសមីយ៉ាន់ម៉ា គឺបានបង្ហាញពីភាពងាយរងគ្រោះនៃរាជធានីប្រទេសថៃ។

លោកសាស្ត្រាចារ្យ ប៉ែនណឹង វ៉ានីចឆៃ បានថ្លែងបញ្ជាក់ទៀតថា សណ្ឋានដីទន់របស់ទីក្រុងបាងកក ជំរុញឱ្យរលកនៃរញ្ជួយដីអាចកើនឡើងពី ៣ទៅ៤ដង ជាពិសេសគឺប៉ះពាល់ដល់អគារខ្ពស់ៗ។ លោកក៏បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការសាងសង់អគារ ដើម្បីទប់ទល់នឹងព្រឹត្តិការណ៍រញ្ជួយដីដ៏មានសក្តានុពល នៅរាជធានីរបស់ប្រទេសថៃមួយនេះ។

តំបន់ដែលអាចនាំមកនូវការរញ្ជួយដីមានដូចជានៅក្រុងកាន់ចាន់បុរី ប្រទេសថៃ ដែលស្ថិតនៅចម្ងាយត្រឹមតែ ២០០គីឡូម៉ែត្រ ពីទីក្រុងបាងកក អាចបង្កឱ្យមានការរញ្ជួយដីកម្រិត ៧ ទៅ៧,៥រ៉ិចទ័រ។ ទីក្រុងសាហ្កាង ដែលលាតសន្ធឹងកាត់ប្រទេសមីយ៉ាន់ម៉ា រួមទាំងទីក្រុងម៉ាន់ដាឡេ និង ណៃពិដោ និងចូលទៅក្នុងសមុទ្រ អាន់ដាម៉ាន់ អាចបង្កើតការរញ្ជួយដីកម្រិត ៨រ៉ិចទ័រ ដែលនឹងប៉ះពាល់ដល់ទីក្រុងបាងកក។ តំបន់អនុតំបន់ អាន់ដាម៉ាន់ ដែលស្ថិតនៅតាមបណ្តោយតំបន់អនុតំបន់ អារ៉ាកាន ប្រទេសមីយ៉ាន់ម៉ា មានសក្តានុពលនៃការរញ្ជួយដីកម្រិត ៨,៥ទៅ ៩រ៉ិចទ័រ ហើយទោះបីជានៅឆ្ងាយជាងទីក្រុងសាហ្កាង ក៏ដោយ ប៉ុន្តែឥទ្ធិពលរបស់វាទៅលើទីក្រុងបាងកក គឺខ្លាំងក្លាដូចគ្នា៕

អត្ថបទទាក់ទង