Cambodia Trending Close

មន្រ្តីជំនាញ ក.ប.ប. បន្តរកឃើញបង្គាស្រស់ មានចាក់សារធាតុហាមឃាត់ នាំចូលពីប្រទេសវៀតណាម

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ សង្គម
មន្រ្តីជំនាញ ក.ប.ប. បន្តរកឃើញបង្គាស្រស់ មានចាក់សារធាតុហាមឃាត់ នាំចូលពីប្រទេសវៀតណាម មន្រ្តីជំនាញ ក.ប.ប. បន្តរកឃើញបង្គាស្រស់ មានចាក់សារធាតុហាមឃាត់ នាំចូលពីប្រទេសវៀតណាម

ខេត្តកណ្ដាល៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃ ទី១០ ខែមេសា ឆ្នាំ ២០២៥នេះថា ៖ មន្រ្តីជំនាញ ក.ប.ប. បន្តរកឃើញបង្គាស្រស់ មានចាក់បន្ថែមនូវសារធាតុហាមឃាត់ ដែលឈ្មួញនាំចូលពីប្រទេសវៀតណាម និងយកមកដុតកម្ទេចចោល ផងដែរ។

ប្រភពដដែលបន្តថា ជាក់ស្ដែងមន្រ្តីជំនាញ សាខា ក.ប.ប. ខេត្តណ្ដាល សហការជាមួយនគរបាលទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល កាលពីថ្ងៃទី ០៨ ខែមេសានេះ បានចុះត្រួតពិនិត្យនិងធ្វើតេស្តបឋមលើផលិតផល ត្រីញៀនក្លាសេ និងបង្គាស្រស់ នាំចូលពីប្រទេសវៀតណាម ដឹកដោយរថយន្ដតួរីសពណ៌សមួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 2AJ-8196។

ជាលទ្ធផល មន្រ្តីជំនាញបានរកឃើញថា បង្គាមានចាក់បន្ថែមនូវសារធាតុហាមឃាត់ និងការដឹកជញ្ជូនផលិតផលទាំងនោះមិនមានលិខិតអនុញ្ញាតនាំចូល និងការដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

ដោយទទួលបានការឯកភាពពី ព្រះរាជអាជ្ញា មន្រ្តីជំនាញបានធ្វើការដកហូត និងកម្ទេចចោលនូវផលិតផលទាំងនោះភ្លាមៗជៀសវាងបង្កផលប៉ះពាល់សុខភាពអ្នកបរិភោគ៕

អត្ថបទទាក់ទង