
ឃាត់ខ្លួនជនសង្ស័យ០៨នាក់ សង្កាត់ផ្សារថ្មីទី៣ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការ ប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយ ឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាលទ្ធផល មកដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការចង្អុលបង្ហាញពីលោកនាយការិយាល័យប្រឆាំងគ្រឿងញៀន និងលោកអធិការនគរបាលខណ្ឌដូនពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះធ្វើរដ្ឋបាលប្រមូលជនអនាថាចំនួន០៨នាក់ ដែលប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នាំមកកាន់សាលាខណ្ឌដូនពេញ ដើម្បីបញ្ជូនទៅព្យាបាល និងបន្សាបគ្រឿងញៀននៅមណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ៕

