Cambodia Trending Close

វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ ស្តីពីការកែលម្អទឹកស្អាត និងអនាម័យ (WASH FIT) នៅមូលដ្ឋានសុខភាព ក្រោមការអធិបតីភាពរដ្ឋលេខាធិការ ក្រសួងសុខាភិបាល

ដោយ៖ គុជ ឥន្ទាវុធ ​​ | 7 ម៉ោងមុន សង្គម
វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ ស្តីពីការកែលម្អទឹកស្អាត និងអនាម័យ (WASH FIT) នៅមូលដ្ឋានសុខភាព ក្រោមការអធិបតីភាពរដ្ឋលេខាធិការ ក្រសួងសុខាភិបាល វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ ស្តីពីការកែលម្អទឹកស្អាត និងអនាម័យ (WASH FIT) នៅមូលដ្ឋានសុខភាព ក្រោមការអធិបតីភាពរដ្ឋលេខាធិការ ក្រសួងសុខាភិបាល

នៅថ្ងៃចន្ទ ទី ២៨ ខែមេសា ឆ្នាំ ២០២៥ (២កើត ខែពិសាខ ឆ្នាំម្សាញ់ ព.ស.២៥៦៨) ក្រសួងសុខាភិបាលបានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ ស្តីពីការកែលម្អសេវាទឹកស្អាត និងអនាម័យ នៅមូលដ្ឋានព្យាបាល និងថែទាំសុខភាព (WASH FIT)។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានអធិបតីបើកដោយឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាការបង្ការ និងត្រួតពិនិត្យការចម្លងរោគ ក្រោមការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល។

កម្មវិធីនេះ មានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ដំណើរការអនុវត្តសេវា WASH នៅគ្រឹះស្ថានសុខាភិបាលជាសកម្មភាពគាំទ្រចំពោះការការពារ និងត្រួតពិនិត្យការចម្លងរោគ (IPC)។ ប្រធានផ្នែក WASH, Climate & Environment របស់អង្គការ UNICEF ប្រចាំកម្ពុជា លោក Michele Paba បានសង្កត់ថា សេវា WASH ជាគ្រឹះដ៏សំខាន់សម្រាប់ការផ្ដល់សេវាសុខាភិបាលដែលមានគុណភាព បង្កើនសុវត្ថិភាពអ្នកជំងឺ និងការគោរពសិទ្ធិមនុស្ស។

ចំពោះវគ្គបណ្តុះបណ្តាលនេះបានផ្តោតទៅលើ៖
១. ការស្វែងយល់ពីសភាពការណ៍ទឹកស្អាត និងអនាម័យនៅមូលដ្ឋានសុខភាព
២. ការប្រើប្រាស់វិធីសាស្ត្រ WASH FIT និងសារៈសំខាន់របស់វា
៣. ការប្រើឧបករណ៍វាយតម្លៃ និងផែនការកែលម្អ
៤. បច្ចេកទេសទាក់ទងនឹងទឹកស្អាត អនាម័យ និងភាពធន់នឹងអាកាសធាតុ
៥. ការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តន៍ជាក់ស្ដែង

ជាមួយគ្នានោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់អ្នកចូលរួមឱ្យ៖ រៀបចំផែនទីស្ដីពីការអនុវត្ត WASH, បង្កើតគម្រោងលើសេវាទឹកស្អាត និងអនាម័យ, បន្តបណ្តុះបណ្តាលដល់មន្រ្តីផ្សេងៗ, លើកកម្ពស់អនាម័យដៃ និងអប់រំអ្នកជំងឺ, និង តាមដាន និងធ្វើរបាយការណ៍អនុវត្តជាប្រចាំឆ្នាំ។

ជាកិច្ចបញ្ចប់ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNICEF គ្រូបង្រៀន និងដៃគូអភិវឌ្ឍន៍ផ្សេងៗ ដែលបានសហការយ៉ាងសកម្មក្នុងការលើកកម្ពស់សុខភាពប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង