Cambodia Trending Close

ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១៣៩ នៃទិវាពលកម្មអន្តរជាតិ និងប្រគល់ប័ណ្ណសរសើរជូនសហគ្រាសលេចធ្លោ

ដោយ៖ គុជ ឥន្ទាវុធ ​​ | 7 ម៉ោងមុន សង្គម
ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១៣៩ នៃទិវាពលកម្មអន្តរជាតិ និងប្រគល់ប័ណ្ណសរសើរជូនសហគ្រាសលេចធ្លោ ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១៣៩ នៃទិវាពលកម្មអន្តរជាតិ និងប្រគល់ប័ណ្ណសរសើរជូនសហគ្រាសលេចធ្លោ

ស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដឹកនាំពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ” ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់” ដែលប្រព្រឹត្ដទៅនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (Manhattan) ខេត្តស្វាយរៀង។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញប្រគល់ប័ណ្ណសរសើរជូនសហគ្រាស និងគ្រឹះស្ថានដែលមានស្នាដៃល្អ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ ប្រចាំឆ្នាំ ២០២៤ ជាសក្ដានុពលនៃការលើកកម្ពស់បរិយាកាសការងារដែលមានសុវត្ថិភាព និងសុខភាពល្អ។

នៅក្នុងពិធីនេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមប្រឹក្សាខេត្តស្វាយរៀង អភិបាល និងអភិបាលរង នៃគណៈអភិបាលខេត្ត សាលាដំបូងខេត្ត អាជ្ញាធរក្រុងបាវិត មន្ត្រីរាជការមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នគរបាលតំបន់ប្រតិបត្តិការសឹករង កងរាជអាវុធហត្ថ សហជីព សមាគមនិយោជក និងកម្មករនិយោជិតចំនួនប្រមាណ ២,០០០នាក់។

សូមជម្រាបថា កម្មវិធីនេះមានគោលបំណងដើម្បីលើកស្ទួយសិទ្ធិ និងផលប្រយោជន៍របស់កម្មករ និងការលើកកម្ពស់ការងារសមរម្យ សម្រាប់អនាគតប្រកបដោយចីរភាពនៃវិស័យឧស្សាហកម្មនៅកម្ពុជា៕

អត្ថបទទាក់ទង