Cambodia Trending Close

នគរបាលកម្ពុជា-ជប៉ុន ផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេសពិនិត្យកោសលវិច័យដំបូង និងកន្លែងកើតហេតុ

ដោយ៖ គុជ ឥន្ទាវុធ ​​ | 12 ម៉ោងមុន ព័ត៌មានអន្តរជាតិ សង្គម
នគរបាលកម្ពុជា-ជប៉ុន ផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេសពិនិត្យកោសលវិច័យដំបូង និងកន្លែងកើតហេតុ នគរបាលកម្ពុជា-ជប៉ុន ផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេសពិនិត្យកោសលវិច័យដំបូង និងកន្លែងកើតហេតុ

សៀមរាប៖ ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានចូលរួមដឹកនាំកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ជាមួយនគរបាលជប៉ុន ស្តីពីបច្ចេកទេសពិនិត្យ កោសលវិច័យដំបូង និងកន្លែងកើតហេតុជាមួយមន្ត្រីជំនាញ ដោយមានការអញ្ជើញចូលរួមពី លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប លោកស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកនាយ-នាយរងការិយាល័យ និងលោកអធិការរងទទួលការងារនគរបាលយុត្តិធម៌ ចំណុះអធិការដ្ឋាននគរបាលក្រុង-ស្រុក ដែលពាក់ព័ន្ធផងដែរ។

ក្នុងឱកាសនោះដែរ Mr. Yonezawa Atsushi, director of consular office of Japan បានបង្ហាញពីវីឌីអូសកម្មភាព និងប្រព័ន្ធនៃការគ្រប់គ្រងនៅពេលចុះប្រតិបត្តិការចាប់ជនសង្ស័យរបស់នគរបាលប្រទេសជប៉ុន។
ជាមួយគ្នានោះដែរ Mr. MAKOTO SAKURAI And Mr. YUKIHISA SUZUKI ដែលជាអតីតនគរបាលជប៉ុន ជំនាញផ្នែកកោសលវិច័យប្រចាំខេត្ត AICHI ប្រទេសជប៉ុន បានធ្វើបទបង្ហាញពីប្រព័ន្ធនគរបាលប៉ុស្តិ៍រដ្ឋបាល នឹងមូលដ្ឋានក្នុងការធ្វើកោសសល្យវិច័យ លើជំនាញការងារព្រហ្មទណ្ឌ ពាក់ព័ន្ធបច្ចេកទេសពិនិត្យ និងការធ្វើកោសសល្យវិច័យ ការការពារកន្លែងកើតហេតុ នឹងមានការចូលរួមអនុវត្តផ្ទាល់ដោយមន្រ្តីនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបផងដែរ៕

អត្ថបទទាក់ទង