
ភ្ញាក់ផ្អើល !កំលោះបរទេសក្នុង ឈុតខ្មែរក្រុមអ្នកកំដររបស់ តារាចម្រៀង រ៉ាប៊ី និង Nick Taylor កំពុងទាក់ទាញចំណាប់អាម្មណ៍ពីមហាជនយ៉ាងខ្លាំង

នៅព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ តារាចម្រៀងស្រីល្បី រ៉ាប៊ី និងលោក Nick Taylor បានចូលរោងជ័យជាផ្លូវការជាមួយគ្នា ក្នុងពិធីអាពាហ៍ពិពាហ៍ដ៏អាធិកអាធម ដែលរៀបចំឡើងយ៉ាងប្រណីត និងពោរពេញដោយសុភមង្គល។
ក្នុងកម្មវិធីពេលព្រឹកនៃថ្ងៃសិរីមង្គលនេះ បានបង្កនូវទិដ្ឋភាពដ៏អស្ចារ្យជាមួយនឹងភាពឥតខ្ចោះនិង ថ្លៃថ្នូរវាងកូនក្រមុំ និងកូនកំលោះ។ តារាចម្រៀងអ្នកនាង រ៉ាប៊ី បានគ្រងនូវឈុតប្រពៃណីយ៉ាងស្អាតបែបខ្មែរយ៉ាងស្រស់ស្អាត ជាមួយនឹងស្នាមញញឹមមួយពេញដោយសុភមង្គល ខណៈដែល Nick Taylor ក៏មើលទៅសង្ហា និងស័ក្តិសមជាទីគាប់ចិត្ត។
ទន្ទឹមនិងនេះ មហាជនជាច្រើននៅលើបណ្ដាញសង្គមក៏បានចាប់អាម្មណ៍ និងសរសើរទៅលើសម្រស់ ក្រុមអ្នកកំដររបស់កូនកំលោះ Nick Taylor ដែលសុទ្ធសឹងជាជនបរទេស ប៉ុន្តែបានគ្រងឈុតខ្មែរប្រពៃណីយ៉ាងសង្ហា ដែលធ្វើអោយពិធីកាន់តែមានភាពលេចធ្លោមួយកម្រិតទៀត ។ មានអ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិសរសើរទៅលើក្រុមកូនកំដរដែលជាជនបរទេស និងអ្នកខ្លះក៏បញ្ចេញមតិ ចង់ក្លាយជាប្អូនថ្លៃរបស់តារាចម្រៀងអ្នកនាង រ៉ាប៊ី ផងដែរ ។
គួរជម្រាបថា ពិធីអាពាហ៍ពិពាហ៍របស់តារាចម្រៀង រ៉ាប៊ី និងលោក Nick Taylor កំពុងតែទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គម និងបង្ហាញពីភាពស្រស់ស្អាតនៃវប្បធម៌បុរាណខ្មែរ និងកំពុងបង្ហាញភាពផ្អែមល្ហែមសម្រាប់ស្នេហាថ្មីដែលពោរពេញដោយសុភមង្គល៕

