Cambodia Trending Close

សិក្ខាកាមយោធា៨៥នាក់ បញ្ចប់វគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន កងយោធពលខេមរភូមិន្ទ នៅយោធភូមិភាគទី១

ដោយ៖ Kosal Sean ​​ | ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ
សិក្ខាកាមយោធា៨៥នាក់ បញ្ចប់វគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន កងយោធពលខេមរភូមិន្ទ នៅយោធភូមិភាគទី១ សិក្ខាកាមយោធា៨៥នាក់ បញ្ចប់វគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន កងយោធពលខេមរភូមិន្ទ នៅយោធភូមិភាគទី១

ស្ទឹងត្រែង៖ នៅរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ មៀច សាមុត មេ​បញ្ជា​ការ​កងពលតូចអន្តរាគមន៍លេខ១២៨ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គ​ហ្វឹក​ហ្វឺន​ជំនា​ញ​ក្បាច់​គុន កងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការ​កងពលតូចអន្តរាគមន៍លេខ១២៨ យោធ​ភូមិភាគទី១ ។

បើតាមអនុសេនីយ៍ទោ គឹម ម៉ាលីដែន នាយការិយាល័យហ្វឹកហ្វឺន កងពលតូចអន្តរាគមន៍​លេខ១២៨ បានឲ្យដឹងថា ក្នុងការហ្វឹកហ្វឺននេះ មានសិក្ខាកាមសរុបចំនួន ៨៥នាក់ ជា​លទ្ធ​ផល និទេ្ទសល្អ ចំនួន២៧នាក់ ស្មើ៣១.៧៦%, និទ្ទេសល្អបង្គួរ ចំនួន ៤៣នាក់ ស្មើ ៥០.៥៨%, និទ្ទេសមធ្យម ចំនួន ១៣នាក់ ស្មើ ១៥.២៨% និងនិទ្ទេសខ្សោយ ចំនួន ០២នាក់ ស្មើ ២.៣៥% ។ ការហ្វឹកហ្វឺននេះរយៈពេល ៤៥ថ្ងៃ សិក្សាខ្លឹមសារមេរៀន ជំនាញក្បាច់គុន នៃខភម , អប់រំចិត្តសាស្ត្រ , វិន័យ និងយោធារួម។

ឧត្តមសេនីយ៍ទោ មៀច សាមុត បានមានប្រសាសន៍ ដល់សិក្ខាកាមបញ្ចប់វគ្គហ្វឹកហ្វឺន ដែលប្រារព្ធបិទវគ្គនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលខឿនការពារជាតិ និងជាការចូលរួមថែរក្សាអភិរក្សក្បាច់គុនបុរាណខ្មែរយើង ព្រមទាំងបង្កើនប្រសិទ្ធភាព ទាំងកាយសមប្បទាមាំមួន និងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ដើម្បីបម្រើឲ្យការងារប្រយុទ្ធស្របទៅតាមលក្ខណះបច្ចេកទេស ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី ជាតិមាតុភូមិនៃយើង ចូលរួមអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ។

នាឱកាសនេះ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានមានប្រសាសន៍​ផ្ដាំផ្ញើមួយ​ចំនួន​ដែល​ជា​កត្តាចាំ​បាច់ដែលធ្វើឲ្យជោគជ័យនៃការ​បណ្តុះបណ្តាលធនធានមនុស្ស​នៃកង​យោធពលខេមរ​ភូមិន្ទ បានល្អ និងជោគជ័យ មានដូចជា (អ្នកចេះច្រើនបង្រៀន អ្នកចេះតិច ,អ្នកចេះតិចបង្រៀន អ្នកមិនចេះសោះ) ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង , ត្រូវមានគោលការណ៍ និងចក្ខុវិស័យច្បាស់លាស់ ។

តំណាងសិក្ខាកាមបានឡើងសច្ចាប្រណិធាននិងខិតខំយកចំណេះដឹង ចំណេះធ្វើ ជំនាញ ដែលបានសិក្សារៀរៀនសូត្រ ហ្វឹកហាត់កន្លងមក ទៅប្រើប្រាស់អោយចំគោលដៅ ក្នុងកាតព្វកិច្ចជាកងទ័ពអាជីព នៃកងយោធពលខេមរភូមិន្ទ ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ៕

អត្ថបទទាក់ទង