Cambodia Trending Close

រដ្ឋមន្ត្រីធនធនទឹក ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យប្លង់បច្ចេកទេសការដំឡើងរ៉ាដា នៅតំបន់ភ្នំប្រសិទ្ធិ៍

ដោយ៖ Kosal Sean ​​ | ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ
រដ្ឋមន្ត្រីធនធនទឹក ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យប្លង់បច្ចេកទេសការដំឡើងរ៉ាដា នៅតំបន់ភ្នំប្រសិទ្ធិ៍ រដ្ឋមន្ត្រីធនធនទឹក ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យប្លង់បច្ចេកទេសការដំឡើងរ៉ាដា នៅតំបន់ភ្នំប្រសិទ្ធិ៍

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យប្លង់បច្ចេកទេសការដំឡើងរ៉ាដា (Doppler Rada) ថ្មីបន្ថែម នៅភូមិសាស្ត្រភ្នំប្រសិទ្ធិ៍ ក្នុងស្រុកពញាឮ ខេត្តកណ្តាល។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ការដំឡើងរ៉ាដាថ្មីបន្ថែម គឺដើម្បីជួយផ្តល់ទិន្នន័យទាន់ពេលវេលា (real time) បម្រើដល់ការព្យាករអាកាសធាតុ និងធាតុអាកាស ជាពិសេសជួយដល់ការគ្រប់គ្រងវិស័យធនធានទឹក និងបម្រើឱ្យគ្រប់វិស័យពាក់ព័ន្ធដូចជា កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ គមនាគមន៍ ដែលជាតម្រូវការចាំបាច់ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារ​បច្ចេកទេសឱ្យ​ធ្វើការសិក្សា​បន្ថែម​ទៀត​លើលក្ខណៈបច្ចេកទេស និងគំនូសប្លង់វិស្វកម្មឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសការ​កំណត់​កម្មសិទ្ធលើបរិវេណទីតាំងដំឡើងរ៉ាដាឱ្យបានច្បាស់លាស់ ដោយធ្វើកិច្ចសហការ​ជាមួយ​ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការចុះ​បញ្ជី​ជាកម្ម​សិទ្ធសាធារណៈលើទីតាំងដ៏មានសក្តានុពលសម្រាប់ការសាងសង់ស្ថានីយរ៉ាដា ដែលបម្រើឱ្យការព្យាករកាន់តែមានសុក្រឹតភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព៕

អត្ថបទទាក់ទង