Cambodia Trending Close

Kris Wu ត្រូវទទួលជីវិតថ្មីនៅក្នុងពន្ធនាគារ ក្រោយជាប់ទោស ១៣ ឆ្នាំ ព្រមទាំងប្រឈមមុខនឹងករណីគេចពន្ធបន្ថែមទៀត

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ តារា
Kris Wu ត្រូវទទួលជីវិតថ្មីនៅក្នុងពន្ធនាគារ ក្រោយជាប់ទោស ១៣ ឆ្នាំ ព្រមទាំងប្រឈមមុខនឹងករណីគេចពន្ធបន្ថែមទៀត Kris Wu ត្រូវទទួលជីវិតថ្មីនៅក្នុងពន្ធនាគារ ក្រោយជាប់ទោស ១៣ ឆ្នាំ ព្រមទាំងប្រឈមមុខនឹងករណីគេចពន្ធបន្ថែមទៀត

ត្រឹមតែមួយភ្លែតសោះ តារាប្រុស Kris Wu បានជាប់ពន្ធនាគារអស់រយៈពេល ៤ ឆ្នាំមកហើយ ក្រោយពីត្រូវបានតុលាការកាត់ទោសក្នុងក្តីចាប់រំលោភកាលពីឆ្នាំ ២០២១ កន្លងទៅ ឱ្យជាប់ពន្ធនាគារចំនួន ១១ ឆ្នាំ ៦ខែ និង ១ឆ្នាំ ១០ ខែទៀត ក្នុងករណីរួមគ្នាប្រព្រឹត្តរឿងអនាចារ ដែលសរុបទាំងអស់ចំនួន ១៣ ឆ្នាំ ព្រមទាំងត្រូវពិន័យជាប្រាក់រាប់លានដុល្លារទៀត។

យ៉ាងណាមិញ ថ្មីៗនេះមានការលេចឮព័ត៌មានពីជីវិតរបស់ Kris Wu នៅក្នុងពន្ធនាគារថា គេទទួលបានតួនាទីជាប្រធានអ្នកទោសប្រចាំគុក ដោយត្រូវមើលការខុសត្រូវទៅលើអ្នកទោសផ្សេងៗ តែតួនាទីនេះក៏ធ្វើឱ្យគេបានទទួលសិទ្ធិពិសេសៗ ដោយបានអាហារល្អជាងអ្នកដទៃ មានដូចជានំចំហុយ ជាមួយស្ពៃក្តោប និងពងទាចៀនប៉េងប៉ោះ លើសពីនេះទៅទៀតនោះ គឺព័ត៌មានបានឱ្យដឹងថា លោកឡើងទម្ងន់រហូតដល់ទៅ ៩ គីឡូឯណោះ។

ដោយឡែក ថ្មីនេះៗ Kris Wu អាចនឹងត្រូវតុលាការកាត់ទោសក្នុងករណីគេចពន្ធទៀតផង ដែលមានន័យថាគេនឹងត្រូវតុលាការបន្ថែមរយៈពេលជាប់ពន្ធនាគារពីលើទោសដើមថែមទៀត។ ជាពិសេសនោះ ក្រោយពីចេញពីពន្ធនាគាររួច Kris Wu ក៏នឹងត្រូវនិរទេសឱ្យចេញពីប្រទេសផងដែរ៕

អត្ថបទទាក់ទង