
ថ្ងៃ១៩ ឧសភា នេះ ជើងហោះហើរត្រង់រវាងក្រុង Wuxi ប្រទេសចិន និងក្រុងព្រះសីហនុ ត្រូវបានតភ្ជាប់ឡើងវិញ
ភ្នំពេញ៖នៅព្រឹកទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ ជើងហោះហើយត្រង់រវាងក្រុង Wuxi ប្រទេសចិន និងក្រុងព្រះសីហនុ ត្រូវបានតភ្ជាប់ឡើងវិញ ដែលនេះត្រូវបានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចាត់ទុកជាជំហានសំខាន់មួយសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ។
ជើងហោះហើរត្រង់រវាងក្រុង Wuxi ប្រទេសចិន និងក្រុងព្រះសីហនុ ត្រូវបានតភ្ជាប់ឡើងវិញ ដោយCambodia Airports and Sihanoukville international Airport ជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន Ruili ដែលទទួលបានការស្វាគមន៍ពីលោក វ៉ាន់ នរៈ អគ្គនាយកអាកាសយានដ្ឋាន។
លោករដ្ឋមន្រ្តី ហួត ហាក់ បានបញ្ជាក់ថា ការតភ្ជាប់ជើងហោះហើរត្រង់នេះ គឺជាជំហានសំខាន់មួយសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេស អាចបំពេញតម្រូវការកាន់តែច្រើនសម្រាប់អ្នកដំណើរជាធុរជន និងទេសចរជាដើម៕

