Cambodia Trending Close

ទីកន្លែងណាដែលធម្មជាតិរីកចម្រើន ទីនោះសហគមន៍ក៏ប្រសើរឡើងដូចគ្នា

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ ទេសចរណ៍ សង្គម
ទីកន្លែងណាដែលធម្មជាតិរីកចម្រើន ទីនោះសហគមន៍ក៏ប្រសើរឡើងដូចគ្នា ទីកន្លែងណាដែលធម្មជាតិរីកចម្រើន ទីនោះសហគមន៍ក៏ប្រសើរឡើងដូចគ្នា

ភ្នំពេញ៖ អង្គការ WWF-កម្ពុជា សហការរៀបចំតំបន់ទេសចរណ៍ធម្មជាតិបែបផ្សងព្រេង ជាមួយមន្ទីរទេសចរណ៍ខេត្តក្រចេះ និងដៃគូពាក់ព័ន្ធសំខាន់ៗ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍បែបផ្សងព្រេងតាមសហគមន៍នៅតំបន់ការពារសត្វក្តាន់ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
WWF-កម្ពុជា កំពុងរៀបចំ និងពិនិត្យ ដើម្បីរៀបចំកន្លែងបោះតង់កំសាន្ត កន្លែងដាំដើមឈើ ប៉មមើលសត្វព្រៃ និងកែលម្អផ្លូវចូលសម្រាប់ភ្ញៀវទេសចរ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ គឺជាការរួមចំណែកដ៏មានសារសំខាន់ក្នុងការការពារធម្មជាតិ ខណៈពេលដែលជួយដល់ការលើកកម្ពស់ជីវភាពសហគមន៍ ដោយបង្ហាញថា ការអភិរក្ស និងការអភិវឌ្ឍន៍សហគមន៍ដើរទន្ទឹមគ្នា៕

អត្ថបទទាក់ទង