Cambodia Trending Close

សមត្ថកិច្ច ព្រមានគណនី Chhay Phallin -ឆាយ ផល្លីន ពាក់ព័ន្ធ​ឆបោក​តាម​រយៈ​ស្វែង​រកជំនួយ​ក្លែងក្លាយ ប្រើប្រាស់រូបចាស់ៗកុមារគ្រោះថ្នាក់

ដោយ៖ Kosal Sean ​​ | ថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ
សមត្ថកិច្ច ព្រមានគណនី Chhay Phallin -ឆាយ ផល្លីន ពាក់ព័ន្ធ​ឆបោក​តាម​រយៈ​ស្វែង​រកជំនួយ​ក្លែងក្លាយ ប្រើប្រាស់រូបចាស់ៗកុមារគ្រោះថ្នាក់ សមត្ថកិច្ច ព្រមានគណនី Chhay Phallin -ឆាយ ផល្លីន ពាក់ព័ន្ធ​ឆបោក​តាម​រយៈ​ស្វែង​រកជំនួយ​ក្លែងក្លាយ ប្រើប្រាស់រូបចាស់ៗកុមារគ្រោះថ្នាក់

ភ្នំពេញ៖ នាយកដ្ឋាននគរបាលទេសចរណ៍កម្ពុជា នៅថ្ងៃទី ២៥ ឧសភានេះ បានចេញនូវសេចក្តីជូនដំណឹង ដល់ បុគ្គលដែលមានគណនី Facebook ឈ្មោះ Chhay Phallin -ឆាយ ផល្លីន និង ម្ចាស់ គណនីធនាគារ Aceleda ឈ្មោះ LONG LOEURN ព្រមទាំងគណនី ABA ឈ្មោះ Long BRANG» បញ្ឈប់ជាបន្ទាន់រាល់​សកម្មភាព​យករូបចាស់ៗ​របស់កុមារ​គ្រោះថ្នាក់ក្នុងបំណងស្វែងរកជំនួយក្លែងក្លាយ ឆបោកបងប្អូនប្រជាពលរដ្ឋជាច្រេីន និង ធ្វេីអោយប៉ះពាល់​ដល់កិត្តិយស​ក្រុមគ្រួសារ​ជនរង​គ្រោះ»​និងចូលខ្លួនមកបំភ្លឺ ជុំវិញករណី ឆបោក។

ក្នុងសេចក្តីជូនដំណឹងនោះ នាយកដ្ឋាននគរបាលទេសចរណ៍ បានព្រមាណថា  បេីមិនព្រមបញ្ឈប់តាមការជូនដំណឹងនេះទេ សមត្ថកិច្ចនិងអនុវត្តន៍តាមវិធានការច្បាប់៕

អត្ថបទទាក់ទង