Cambodia Trending Close

អ្នកឩកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំ ក្រុមយុវជនបូជាការពារយុត្តិធម៌ ចុះសួរសុខទុក្ខ និងនាំថវិកា២០០លានរៀល អង្ករ៥០តោន មី២ពាន់កេស ជូនដល់កងទ័ព សមរភូមិមុខ

ដោយ៖ Kosal Sean ​​ | ថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
អ្នកឩកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំ ក្រុមយុវជនបូជាការពារយុត្តិធម៌ ចុះសួរសុខទុក្ខ និងនាំថវិកា២០០លានរៀល អង្ករ៥០តោន មី២ពាន់កេស ជូនដល់កងទ័ព សមរភូមិមុខ អ្នកឩកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំ ក្រុមយុវជនបូជាការពារយុត្តិធម៌ ចុះសួរសុខទុក្ខ និងនាំថវិកា២០០លានរៀល អង្ករ៥០តោន មី២ពាន់កេស ជូនដល់កងទ័ព សមរភូមិមុខ

ព្រះវិហារ៖ អ្នកឩកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ ដឹកនាំសមាជិក សមាជិការ ចុះសួរសុខទុក្ខបងប្អូនកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ ដោយបាននាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ ប្រគល់ជូន នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស ដែលបាននិងកំពុងដឹកនាំផ្ទាល់នៅតំបន់ព្រំដែនមុំបី ក្នុងខេត្តព្រះវិហារ ជាទីតាំងនៃការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ។

អំណោយសប្បុរសធម៌ដែលបានមកពីការគៀងគរគ្នានៃសមាជិក សមាជិការ យុវជនបូជាការពារយុត្តិធម៌ តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា​ ប្រគល់ជូន នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត រួមមានអង្ករចំនួន៥០តោន មីចំនួន២០០០កេស និងថវិកាចំនួន ២០០លានរៀល។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដែលជាមេទ័ពដ៏ឆ្នើមមួយរូបរបស់កម្ពុជា បានដឹកនាំកងទ័ព និងអាវុធធន់ធ្ងន់ជាច្រើនទៅកាន់ព្រំដែន ដែលបានអនុញ្ញាតិឲ្យយុវជនបូជាការពារយុត្តិធម៌ ចុះមកជួបដោយផ្ទាល់ដើម្បីសម្តែងការគោរពដល់វីរភាព និងស្មារតីស្នេហាជាតិរបស់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់គ្រប់បែបយ៉ាងការពារជាតិមាតុភូមិ។

អ្នកឧកញ៉ា បានបន្តថា ក្នុងនាមលោកផ្ទាល់ជាប្រធាន យុវជនបូជាការពារយុត្តិធម៌ តែងតែណែនាំ និងលើកទឹកចិត្តដល់សមាជិកទាំងអស់ ត្រូវ​ចូលរួមសាមគ្គីគ្នា ការពារជាតិ មាតុភូមិ ជាពិសេសត្រូវគោរព ដឹងគុណដ៏ខ្ពង់ខ្ពស់ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចធបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែខិតខំពុះពារគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ និងប្រជាពលរដ្ឋ ។ យុវជនបូជាការពារយុត្តិធម៌ទាំងអស់ មិនរុញរាក្នុងលះបង់ កុំថាឡើយសម្តារៈ ទ្រព្យសម្បត្តិ សូម្បីជីវិតក៏ហ៊ាន​ចូលរួមជាមួយបងៗវីរកងទ័ពទាំងអស់ នៅពេលដែលប្រទេសជាតិត្រូវការ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ក៏សូមថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមយុវជនបូជាការពារយុត្តិធម៌ ទាំងអស់គ្នា ដែលបានចុះមកសួរសុខទុក្ខកងទ័ព ដោយផ្ទាល់ និងបាននាំយកថវិកា គ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងតាមព្រំដែន។

នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ផងដែរថា ការចល័តទ័ព និងអាវុធធន់ធ្ងន់ទាំងអស់ មិនមែនដើម្បីគំរាមកំហែង ប្រទេសជិតខាងទេ ហើយក៏មិនចង់បង្ករសង្គ្រាមជាមួយប្រទេសជិតខាងដែរ ប៉ុន្តែគឺដើម្បីត្រៀមវាយបកសត្រូវឈ្លានពានក្នុងករណីដែលសត្រូវរំលោភបំពានលើអធិបតេយ្យជាតិកម្ពុជា៕

អត្ថបទទាក់ទង