Cambodia Trending Close

ប្រទះឃើញដំរីមួយហ្វូង ក្នុងដែនជម្រកសត្វព្រៃស្រែពក

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ប្រទះឃើញដំរីមួយហ្វូង ក្នុងដែនជម្រកសត្វព្រៃស្រែពក ប្រទះឃើញដំរីមួយហ្វូង ក្នុងដែនជម្រកសត្វព្រៃស្រែពក

មណ្ឌលគិរី៖ សត្វដំរីមួយហ្វូងត្រូវបានក្រុមអ្នកអភិរក្សប្រទះឃើញក្នុងដែនជម្រកសត្វព្រៃស្រែពក ការប្រទះឃើញសត្វដំរីទាំងនេះ គឺបានបង្ហាញអំពីកិច្ចខុតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមអ្នកអភិរក្សក្នុងការពារព្រៃឈើ ដែលជាដែនជម្រករបស់សត្វព្រៃគ្រប់ប្រភេទ។
បើតាមអង្គការ WWF-កម្ពុជា បានបង្ហាញរូបភាពវិដេអូ ដែលថតបានក្នុងដែនជម្រកសត្វព្រៃ ដោយបានបញ្ជាក់ថា “ការពារព្រៃឈើ ការពារសត្វព្រៃ ហើយនេះជាហ្វូងដំរីដែលថតបាននៅមណ្ឌលគិរី
ដូចដែលយើង​ធ្លាប់​និយាយ​ថា «ការពារ​ព្រៃ​ឱ្យគង់វង្ស គឺមិនខ្វះអុសដុតឡើយ» ជាមួយគ្នានេះដែរ បើយើងការពារ ព្រៃឈើបានល្អ នោះមានន័យថា យើងបានអភិរក្សសត្វព្រៃ និងធនធានជាច្រើនទៀតផងដែរ”។

នៅក្នុងវីដេអូនេះ អ្នកនឹងឃើញហ្វូងដំរីមួយហ្វូងដែលត្រូវបានគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃស្រែពក នៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។ ចូរយើងការពារព្រៃឈើរបស់យើងទាំងអស់គ្នា គឺយើងកំពុង ការពារជម្រកដ៏សំខាន់សម្រាប់សត្វព្រៃ និងធានាបាននូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់ទាំងមនុស្ស និងធម្មជាតិ៕

អត្ថបទទាក់ទង