
៥ខែដើមឆ្នាំ ស៊ីម៉ាក់កម្ទេសគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជិត២ម៉ឺនគ្រាប់
ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែងថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥នេះ ស៊ីម៉ាក់ បានរុករក កម្ចេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួន១៧.៤៤៤គ្រាប់ និងឆ្លើយតបតាមសំណើរសុំអន្តរគមន៍បន្ទាន់ចំនួន១.៥៧៣ករណី។
លោក ហេង រតនា បានលើកឡើងថា រយៈពេល៥ខែ (មករា-ឧសភា) ឆ្នាំ២០២៥នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានបោសសម្អាតផ្ទៃដីចម្ការមីន/ចម្ការគ្រាប់បានចំនួន៥៦.១៥២.៣៩៦ ម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន១៧.៤៤៤គ្រាប់ និងឆ្លើយតបតាមសំណើសុំអន្ដរាគមន៍បន្ទាន់ចំនួន១.៥៧៣ករណី ព្រមទាំងបានផ្ដល់ការអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋបានចំនួន៧៩១.៤៦៦នាក់៕

