
ប្រជាជនថៃឡាំប៉ា! ក្រុម PDRC បាតុកម្មតវ៉ាខ្លាំង ក្រោយកម្ពុជារឹតបន្តឹងជំហរនៅលើបញ្ហាព្រំដែន
នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រុមប្រជាជនថៃមួយចំនួនបានឡាំប៉ាមិនសុខចិត្ត នាំគ្នាស្រែកឡូងៗធ្វើបាតុកម្មតវ៉ាក្នុងប្រទេស ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រោយកម្ពុជាប្រកាសមិនដាក់របៀបវារៈបញ្ហានៅតំបន់មុំ ៣ ប្រាសាទតាមាន់ធំ តាមាន់តូច និង ប្រាសាទតាក្របី នៅក្នុងកិច្ចប្រជុំរវាងគណៈកម្មាធិការកិច្ចការព្រំដែន (JBC) នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះនៅរាជធានីភ្នំពេញ ដោយរក្សាជំហរយ៉ាងរឹងមាំក្នុងការដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ICJ។
ក្រុមខាងលើនេះ ជាក្រុម PDRC ដែលគេហៅថា គណៈកម្មាធិការប្រជាជនដើម្បីការផ្លាស់ប្តូរប្រទេសថៃ។ ក្រុមនេះបានប្រមូលម្ដុំគ្នាទៅបាតុកម្មតវ៉ា ដោយប្រើសម្តីទ្រគោះបោះបោកផ្សេងៗដាក់ដល់ក្រសួងការពារជាតិរបស់ខ្លួន ក្នុងបំណងដាក់សម្ពាធទៅកាន់រដ្ឋាភិបាល និង យោធា ឱ្យបង្ហាញជំហរច្បាស់លាស់លើបញ្ហាព្រំដែនរវាងកម្ពុជា និង ថៃ ដែលកំពុងតែក្តៅគគុកនេះ។
លើសពីនេះទៅទៀត ក្រុមនេះបានទាមទារឱ្យនាយករដ្ឋមន្រ្តី គឺអ្នកស្រី Paethongtarn Shinawatra មកឆ្លើយសំណួរអ្នកកាសែតដោយផ្ទាល់ទាក់ទងនឹងបញ្ហានេះ ពោលគឺម្នាក់ៗហាក់ដូចជាកំពុងក្តៅក្រហាយមិនសុខចិត្តខ្លាំងណាស់ចំពោះរដ្ឋាភិបាលខ្លួនឯង ជាពិសេសក្រោយពីដឹងថាកម្ពុជានឹងយកជម្លោះនេះទៅដោះស្រាយនៅឯតុលាការអន្តរជាតិ ICJ៕
ប្រភព: ប្រជាប្រិយ

