Cambodia Trending Close

ចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់ ៣ទីតាំងក្នុងខេត្តមណ្ឌលគិរី កណ្តាល និងកោះកុង

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ សង្គម
ចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់ ៣ទីតាំងក្នុងខេត្តមណ្ឌលគិរី កណ្តាល និងកោះកុង ចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់ ៣ទីតាំងក្នុងខេត្តមណ្ឌលគិរី កណ្តាល និងកោះកុង

ភ្នំពេញ៖ ចាប់ពីទី៦-១០ ខែមិថុនា ឆ្នាំ២០២៥ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ថ្នាក់ដឹកនាំទទួលបន្ទុក អនុប្រធាននិងសមាជិកក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន ៣ទីតាំង ផ្សេងៗគ្នាក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី កណ្តាល និងខេត្តកោះកុង។
ក្នុងប្រតិបត្តិការនេះ នៅ ផ្លូវជាតិលេខ៧៦ គ.មលេខ១២៨ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី បានត្រួតពិនិត្យយានយន្តចំនួន២គ្រឿង ផ្ទុកទម្ងន់សរុបចំនួន៤៩តោនដូចគ្នា លើសទម្ងន់អនុញ្ញាតចំនួន ១៩តោន, ផ្លូវជាតិលេខ៦អា គ.មលេខ៤១ ស្រុកមុខកំពូល ខេត្តកណ្តាល បានត្រួតពិនិត្យយានយន្តចំនួន៤គ្រឿង មានបិទឡូហ្គោ SL,CR,LS,SSP ផ្ទុកទម្ងន់សរុបចន្លោះពី៣៤តោនដល់៤៨តោន លើសទម្ងន់អនុញ្ញាតចន្លោះពីចំនួន ៩តោនដល់១៨តោន និងផ្លូវជាតិលេខ៤៨ គ.មលេខ៣ ស្រុកស្រែអំបិល ខេត្តកោះកុង បានត្រួតពិនិត្យយានយន្តចំនួន១២គ្រឿង ផ្ទុកទម្ងន់លើសក្នុងកម្រិតអនុគ្រោះទាំង១២គ្រឿង

សរុបលទ្ធផលក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តទាំង៣ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ១៨គ្រឿង ផ្ទុកលើសទម្ងន់ចំនួន ៦គ្រឿង ចន្លោះពី៩តោនដល់១៩តោន ត្រូវបានពិន័យជាប្រាក់ទាំងផ្ទុកលើសទម្ងន់សរុប និងផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗ តាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា២៦ និងមាត្រា៦០ និងសេចក្តីជូនដំណឹងលេខ០១០ សក.សជណ.គតលទ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ស្តីពីការដោះលែង និងរឹតបន្តឹងការអនុវត្តច្បាប់លើយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕

អត្ថបទទាក់ទង