
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូប្រើបំពង់ស៊ីម៉ាំងមានសំឡេងខុសលក្ខណៈបច្ចេកទេស និងគ្មានផ្លាកលេខ ចំនួន ៣ គ្រឿង
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌកំបូល បានអនុវត្តវិធានការក្នុងការឃាត់ម៉ូតូដែលមិនគោរពច្បាប់ចរាចរណ៍។
គិតត្រឹមម៉ោង ៧:០០ ព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនគរបាលបានឃាត់ម៉ូតូចំនួន ៣គ្រឿង ក្នុងនោះមានម៉ូតូដែលប្រើប្រាស់បំពង់ស៊ីម៉ាំងបំពង់សំឡេងខុសលក្ខណៈបច្ចេកទេសចំនួន ២គ្រឿង និងម៉ូតូ គ្មានផ្លាកលេខ ចំនួន ១គ្រឿង។
ក្រោយពេលឃាត់បាននិងត្រួតពិនិត្យមើលលក្ខណៈបច្ចេកទេសនៃម៉ូតូ កម្លាំងនគរបាលបានអនុវត្តនូវវិធានការណែនាំ និងអប់រំដល់អ្នកបើកបរម៉ូតូទាំងនោះ និងបានធ្វើ កិច្ចសន្យា ឲ្យគោរពច្បាប់ចរាចរណ៍។ ព្រមជាមួយនឹងការតម្រូវឲ្យម្ចាស់ម៉ូតូនាំបំពង់ស៊ីម៉ាំងដើមមកដោះដូរ និងធ្វើផ្លាកលេខស្របច្បាប់ជាមុនសិន មុននឹងអនុញ្ញាតឲ្យយកម៉ូតូត្រឡប់ទៅផ្ទះវិញ៕
