
អាគាររាងគ្រាបមីនប្រឆាំងមនុស្សធំជាងគេលើពិភពលោក នៅសារមន្ទីរតេជោសន្តិភាព ផ្តើមបង្ហាញរូបរាងបណ្តើរៗហើយ
ព្រះវិហារ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជា បានថ្លែងបញ្ជាក់ថា អាគាររាងគ្រាប់មីនប្រឆាំងមនុស្សធំជាងគេ នៅលើពិភពលោក កំពុងតែចាប់ផ្តើមបង្ហាញរូបរាងបណ្តើរៗហើយ សម្រាប់ស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ។
ក្នុងដំណើរចុះពិនិត្យមើលវឌ្ឍនៈភាពនៃការសាងសង់ នៅចុងសប្តាហ៍ថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងទិសខេត្តសៀមរាប និងព្រះវិហារ លោក ហេង រតនា បានបញ្ជាក់ថា នៅសារមន្ទីរតេជោសន្តិភាព ដែលមានអាគាររាងគ្រាប់មីនប្រឆាំងមនុស្សធំជាងគេលើពិភពលោកនេះ កំពុងតែចាប់ផ្តើមបង្ហាញរូបរាងរបស់ខ្លួនជាបណ្តើរៗហើយ។
បើតាមលោក ហេង រតនា ការខិតខំចូលរួមចំណែកក្នុងការកសាងនិងការពារជាតិកាន់តែរឹងមាំខ្លាំងក្លា ក្រោមការដឹកនាំប្រកបដោយទេពកោសល្យប៉ិនប្រសព្វរបស់មេដឹកនាំនៃព្រះរាជាណាចក្រនាពេលបច្ចុប្បន្ននេះ ដើម្បីឧត្តមភាពនិងភាពរុងរឿងរបស់ខ្មែរយើង៕
