Cambodia Trending Close

កម្ពុជាកំពុងទទួលរងឥទ្ធិពលព្យុះទី ៦ ឈ្មោះ «វីពផា» ដែលបណ្ដាលឪ្យមានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់ ស្ទើរទូទាំងប្រទេស

ដោយ៖ គុជ ឥន្ទាវុធ ​​ | 14 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជាកំពុងទទួលរងឥទ្ធិពលព្យុះទី ៦ ឈ្មោះ «វីពផា» ដែលបណ្ដាលឪ្យមានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់ ស្ទើរទូទាំងប្រទេស កម្ពុជាកំពុងទទួលរងឥទ្ធិពលព្យុះទី ៦ ឈ្មោះ «វីពផា» ដែលបណ្ដាលឪ្យមានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់ ស្ទើរទូទាំងប្រទេស

នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យបានដឹងថា ព្យុះទី ៦ ឈ្មោះ វីពផា «Wipha» T2506 ក្នុងឆ្នាំ ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និង កម្ពុជា ខណៈព្យុះ វិពផា នេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៥ មានលក្ខណៈដូចតទៅ៖

១. តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម ៦ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥%។

២. តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសនិរតី និង ពាយ័ព្យ មានល្បឿនមធ្យម ៧ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។

៣. តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសនិរតី និង បស្ចិម មានល្បឿនមធ្យម ៨ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ២,៥០ ម៉ែត្រ៕

អត្ថបទទាក់ទង