Cambodia Trending Close

ប្រជាជនថៃជាច្រើនវិលមុខជាមួយក្រុមជ្រុលនិយម និងបង្ហាញការខកចិត្តលើសកម្មភាពតវ៉ាមុខស្ថានទូតកម្ពុជា

ដោយ៖ គុជ ឥន្ទាវុធ ​​ | 14 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ប្រជាជនថៃជាច្រើនវិលមុខជាមួយក្រុមជ្រុលនិយម និងបង្ហាញការខកចិត្តលើសកម្មភាពតវ៉ាមុខស្ថានទូតកម្ពុជា ប្រជាជនថៃជាច្រើនវិលមុខជាមួយក្រុមជ្រុលនិយម និងបង្ហាញការខកចិត្តលើសកម្មភាពតវ៉ាមុខស្ថានទូតកម្ពុជា

បាងកក៖ ក្រោយសកម្មភាពតវ៉ារបស់ក្រុមជ្រុលនិយមមួយចំនួននៅមុខស្ថានទូតកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជនថៃជាច្រើនបានចេញមកបង្ហាញការខកចិត្ត និងមិនពេញចិត្តដោយសារមើលឃើញថា ការស្រុតចុះនៃសីលធម៌នយោបាយកំពុងកើតឡើងនៅក្នុងប្រទេសរបស់ខ្លួន។

យោបល់ជាច្រើននៅក្នុងបណ្តាញសង្គម បានបង្ហាញពីការខកចិត្ត និងមិនយល់ស្របជាមួយនឹងអំពើនេះ។ ពួកគេបានលើកឡើងថា ការតវ៉ានៅមុខស្ថានទូតខ្មែរមិនមែនជារបៀបដោះស្រាយបញ្ហាដែលមានប្រសិទ្ធភាពឡើយ។ មនុស្សជាច្រើនបានថ្កោលទោសថា ក្រុមជ្រុលនិយមនេះគ្រាន់តែ «បង្កបញ្ហាសង្គម» និង «ធ្វើឱ្យប្រទេសជាតិគ្មានស្ថេរភាព» ដោយមិនយល់ពីប្រាកដភាពនៃប្រវត្តិសាស្ត្រ និងភាពស្មុគស្មាញនៃសេដ្ឋកិច្ចនិងនយោបាយនៅក្នុងស្រុកខ្លួនឯង។

យោបល់មួយចំនួនបានបង្ហាញថា៖
– ថ្ងៃនេះអត់រកស៊ីច្រាសច្រំអីទេ?
– ទៅស្រែកនៅជាយដែនទៅបើខ្លាំង
– គាត់កំពុងរួបរួមគ្នាដើម្បីសន្តិភាពប្រជាជន តើអ្នកទៅទាមទារអ្វី?
– ការចោទប្រកាន់ប្រជាជនខ្មែរបែបនេះ មិនមែនជាភាពជាអ្នកថៃដែលមានសីលធម៌ឡើយ ចែកគ្នាទៅឈរនៅជាយដែនទៅបែរមេក្រូទៅជេរគេទៅបើខ្លាំង
– ទៅស្រែកនៅជាយដែននោះដាក់មេក្រូទៅខាងខ្មែរ
– និយាយមិនដឹងរឿងអាអើយ
– កុំនិយាយល្អជាងបើភ្លើ
– ម្ដេចមិនទៅទាមទារនៅប្រាសាទតាមមាន់
– អាមួយវ៉ែនតាខ្មៅអានអត់ច្បាស់
– វាមិនមែនជារឿងដែលពួកលោកអ្នកមកនិយាយទេ កុំនិយាយល្អជាងប្រទេសថៃ និងប្រទេសកម្ពុជា មានអាយុកាលតាំងពីណាមកហើយ កុំនិយាយរឿងប្រវត្តិសាស្រ្តអ្នកឯងមកនិយាយបីថ្ងៃក៏អត់ចប់ផង។ មិនបាច់តាំងខ្លួនជាអ្នកចេះដឹងទេ។
– បញ្ហាកើតឡើងពីថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំ ហេតុអ្វីបានជាជេរប្រមាថប្រជាជនខ្មែរបែបនេះ និយាយបែបនេះមិនមែនជាប្រជាជនថៃ ប្រជាជនថៃមិនដែលមើលងាយជនជាតិសាសន៍ប្រជាជនដូចគ្នា។

យោបល់មួយចំនួនបានថ្កោលទោសថ្នាក់ដឹកនាំថៃថាជាមូលហេតុនាំឲ្យប្រទេសជាប់ភាពវឹកវររហូតដល់មានក្រុមជ្រុលនិយមដូចនេះ។ មនុស្សជាច្រើនបង្ហាញភាពអៀនខ្មាសក្នុងនាមជាប្រជាជនថៃដែលបានឃើញសកម្មភាពមិនសមរម្យបែបនេះកើតឡើងនៅក្រុងថេប៕

អត្ថបទទាក់ទង