Cambodia Trending Close

ផ្ទុះការចាប់អាម្មណ៍ខ្លាំងទៅលើ យន្តហោះ Air Force One របស់ប្រធានាធិបតី ដូណាល់ ត្រាំ ពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
ផ្ទុះការចាប់អាម្មណ៍ខ្លាំងទៅលើ យន្តហោះ Air Force One របស់ប្រធានាធិបតី ដូណាល់ ត្រាំ ពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី ផ្ទុះការចាប់អាម្មណ៍ខ្លាំងទៅលើ យន្តហោះ Air Force One របស់ប្រធានាធិបតី ដូណាល់ ត្រាំ ពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី

ថ្មីៗកន្លងមកនេះ លោកប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែលប្រារព្ធ​នៅប្រទេស ម៉ាឡេស៊ី។ ក្នុងឱកាសនោះ លោកត្រាំក៏បានចូលរួម​ធ្វើជាសាក្សី​ក្នុង​ព្រឹត្តិការណ៍​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង កម្ពុជា និង ប្រទេសថៃ ផងដែរ។
ទោះជាការចូលរួមកិច្ចប្រជុំនេះ​មាន​សារៈសំខាន់​ខ្លាំងក្នុងផ្នែក​នយោបាយ និង​សន្តិភាព ប៉ុន្តែ​អ្វីដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​មហាជន​ជាច្រើនវិញ គឺជា យន្តហោះ Air Force One ដែលលោកត្រាំ​បានប្រើប្រាស់​ដើម្បី​ធ្វើ​ដំណើរមកចូលរួមកិច្ចប្រជុំ។
យន្តហោះ Air Force One ត្រូវបានគេចាត់ទុកថា​ជា​យន្តហោះ​កំពូល និង​មាន​លក្ខណៈ​សុវត្ថិភាព​ខ្ពស់​បំផុត​មួយ​នៅលើ​ពិភពលោក។ វាត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​សន្តិសុខ និង​ប្រព័ន្ធការពារ​ខ្លួន​ចុងក្រោយបង្អស់ អាច​ទប់ទល់នឹង​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល និង​បន្ទុះនុយក្លេអ៊ែរ។

ខាងក្នុង​យន្តហោះ​នេះ មាន​បន្ទប់​គ្រប់គ្រង​ទំនាក់ទំនង​ទំនើប បន្ទប់ការិយាល័យ​របស់​ប្រធានាធិបតី បន្ទប់ទឹក បន្ទប់​វេជ្ជសាស្ត្រ និង​បន្ទប់​រៀបចំ​អាហារ​ចំនួន​ពីរ ដែល​អាច​រៀបចំ​អាហារ​បម្រើ​ដល់​មនុស្ស​រហូត​ដល់​ប្រមាណ ១០០ នាក់។ ក្រៅពីនេះ ក៏មាន​វេជ្ជបណ្ឌិត​ម្នាក់​ធ្វើ​ដំណើរ​ជាប់​ជាមួយ​លោក​ត្រាំរាល់ពេល ដើម្បី​ផ្តល់​សេវា​សង្គ្រោះបន្ទាន់​នៅលើ​យន្តហោះ។
អ្វីដែល​កាន់តែ​អស្ចារ្យជាងនេះទៅទៀត គឺ Air Force One អាចបញ្ចូលសាំងនៅលើអាកាសបាន ដោយមិនចាំបាច់​ចុះចត។ នេះ​មានន័យ​ថា យន្តហោះ​នេះ​អាច​ធ្វើ​ដំណើរ​បានជុំវិញ​ពិភពលោក​ដោយ​គ្មាន​ដែន​កំណត់ ទាំងនៅក្នុងស្ថានភាពសង្គ្រាម ឬសន្តិភាព៕

អត្ថបទទាក់ទង