Cambodia Trending Close

សៀមរាបឥឡូវ មានឡានក្រុងអត់ដំបូលបើកដឹកភ្ញៀវមើលទេសភាពថ្ងៃលិចជុំវិញក្រុង ស្រស់ស្អាតណាស់

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ បច្ចេកវិទ្យា
សៀមរាបឥឡូវ មានឡានក្រុងអត់ដំបូលបើកដឹកភ្ញៀវមើលទេសភាពថ្ងៃលិចជុំវិញក្រុង ស្រស់ស្អាតណាស់ សៀមរាបឥឡូវ មានឡានក្រុងអត់ដំបូលបើកដឹកភ្ញៀវមើលទេសភាពថ្ងៃលិចជុំវិញក្រុង ស្រស់ស្អាតណាស់

ជារឿងដ៏គួរឱ្យរំភើប និង សប្បាយរីករាយ ថ្មីៗនេះមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ បន្ទាប់ពីបានឃើញនូវវរថយន្តក្រុងអត់ដំបូលដ៏ធំ និង ទំនើបមួយគ្រឿង មានវត្តមាននៅក្នុងទឹកដីខេត្តសៀមរាប បានបើកទទួលភ្ញៀវទេសចរជិះលេងកម្សាន្តមើលទេសភាពក្នុងភូមិសាស្ត្រក្រុងសៀមរាប។

រថយន្តក្រុងដ៏ស្រស់ស្អាត និង ទំនើបមិនចាញ់ស្រុកគេនេះដែរ មានឈ្មោះថា «BigBusAngkor» ជារថយន្តបែប City Tour ដែលចាប់ផ្ដើមបើកដំណើរការ និង បើកចុះសំបុត្រ អាចដឹកភ្ញៀវទេសចរទស្សនាកម្សាន្តទេសភាពជុំវិញក្រុងសៀមរាប និងបរិយាកាសថ្ងៃលិចដ៏ស្រស់ត្រកាល ជាមួយឡានក្រុងអត់ដំបូលដែលពុំធ្លាប់មានពីមុនមក។

យ៉ាងណាមិញ សម្រាប់ប្រិយមិត្តដែលមានចំណាប់អារម្មណ៍ជិះកម្សាន្តនូវ BigBusAngkor ទស្សនាទេសភាពទីក្រុងសៀមរាប់ទាំងមូល អាចទំនាក់ទំនងទិញសំបុត្រតាមរយៈលេខ 081222720។