Cambodia Trending Close

រដ្ឋកាលីហ្វ័រញ៉ានឹង ជួបព្យុះភ្លៀងដែលនាំសារធាតុពុល ក្រោយភ្លើងឆេះដ៏សាហាវបំផុត

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ
រដ្ឋកាលីហ្វ័រញ៉ានឹង ជួបព្យុះភ្លៀងដែលនាំសារធាតុពុល ក្រោយភ្លើងឆេះដ៏សាហាវបំផុត រដ្ឋកាលីហ្វ័រញ៉ានឹង ជួបព្យុះភ្លៀងដែលនាំសារធាតុពុល ក្រោយភ្លើងឆេះដ៏សាហាវបំផុត

ក្រុមអ្នកព្យាករណ៍បាននិយាយថា រដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងបន្តប្រឈម នឹងខ្យល់បក់ដ៏គ្រោះថ្នាក់ ដែលអាចនឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅចុងសប្តាហ៍នេះ ដោយកាត់បន្ថយភ្លើងឆេះព្រៃដ៏សាហាវ ប៉ុន្តែ ជំនួសមកវិញដោយបញ្ហាប្រឈមថ្មីដូចជាការហៀរផេះពុលនិងទឹកភ្លៀងលាយសារធាតុពុលផងដែរ។

មន្ត្រីទីក្រុង Los Angeles កំពុងរៀបចំទប់ទល់នឹងការព្យាករណ៍នេះទោះបីជាអ្នកស្រុកមួយចំនួនតូចត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅតំបន់ Pacific Palisades វិញក៏ដោយខណៈក្រុមអ្នកពន្លត់អគ្គីភ័យនៅតែបន្តប្រយុទ្ធនឹងអណ្តាតភ្លើងតូចៗ ដែលបន្តឆេះថ្មីៗទៀត ។ អភិបាលក្រុង Los Angeles លោកស្រី Karen Bass បានចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែង សម្អាតនៅតំបន់ដែលមានភ្លើងឆេះ និងកាត់បន្ថយផលប៉ះពាល់បំពុលបរិស្ថានដែលទាក់ទងនឹងភ្លើង តាមរយៈការដំឡើងរបាំងនិង ពង្រឹងផ្លូវនៅមុនពេលមាន ភ្លៀងធ្លាក់ចុងសប្តាហ៍ដែលអាចបង្កឱ្យមានភក់ និង កម្ទេចកម្ទីហូរចូល ។

តាមការព្យាករណ៍មានប្រហែល ៦០% ទៅ ៨០% នៃបរិមាណទឹកភ្លៀងធ្លាក់នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង នឹង ចាប់ផ្តើមថ្ងៃសៅរ៍ចុង សប្តាហ៍ នេះ ដោយតំបន់ភាគច្រើនទំនងជាទទួលបានមិនលើសពី០.៨សង់ទីម៉ែត្រ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើទឹកភ្លៀងមានរហូតដល់២សង់ទីម៉ែត្រលាយឡំជាមួយព្យុះផ្គរនិងរន្ទះនោះវានឹងក្លាយ ជាសេណារីយ៉ូដ៏អាក្រក់បំផុតបណ្ដាលឲ្យកំទេចកំទីលើភ្នំដែលឆេះហូរធ្លាក់ មក ។ គួរអោយដឹងផងដែរថា ខ្យល់បានធូរស្រាលបន្តិចនៅរសៀលថ្ងៃអង្គារ បន្ទាប់ពីបានឡើងដល់កំពូលក្នុងល្បឿន៩៦គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងតំបន់ជាច្រើន ប៉ុន្តែលក្ខខណ្ឌខ្យល់ព្យុះត្រូវបានគេរំពឹងថា នឹងត្រលប់មកវិញក្នុងរយៈពេលពីរថ្ងៃបន្ទាប់។

ការព្រមាន ទង់ក្រហម សម្រាប់ ហានិភ័យអគ្គីភ័យធ្ងន់ធ្ងរត្រូវបានបន្តរហូតដល់ម៉ោង៨យប់ថ្ងៃព្រហស្បត្តិ៍នៅក្នុងស្រុក LA និង Ventura។ ក្រុមហ៊ុនអគ្គិសនីនៅ ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាបានបិទភ្លើងជាបណ្តោះអាសន្នដល់អតិថិជនជាង ៦ម៉ឺន នាក់នៅក្នុងតំបន់ចំនួន៥ ដើម្បីរារាំងភ្លើងឆេះ ថ្មីពីឧបករណ៍អគ្គិសនី តែក្រោយមកអគ្គិសនីត្រូវ បានស្ដារឡើង វិញខ្លះ។

តាមការសន្និដ្ឋាន កន្លងមកសំណើមទាប ស្ងួតខ្លាំង និងខ្យល់បក់ខ្លាំង បណ្ដាលឲ្យភ្លើងឆេះព្រៃរាលដាលយ៉ាងឆាប់រហ័សនៅរដ្ឋកាលីហ្វ័រញ៉ា សម្លាប់មនុស្សយ៉ាងហោចណាស់២៨នាក់ និងបានបំផ្លាញសំណង់ជាង១៤០០០ចាប់តាំងពីបានផ្ទុះឡើងកាលពីថ្ងៃទី ៧ខែមករា ឆ្នាំ២០២៥។ ពាក់ព័ន្ធបញ្ហានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែល បានរិះគន់ចំពោះវិធានការ ការឆ្លើយតបទៅនឹងភ្លើងឆេះព្រៃក្នុងអំឡុងពេលសុន្ទរកថាឡើងកាន់ដំណែងរបស់គាត់កាលពីថ្ងៃចន្ទថា គាត់នឹងធ្វើដំណើរទៅកាន់ទីក្រុង Los Angeles នៅថ្ងៃសុក្រនេះ៕

អត្ថបទទាក់ទង