Cambodia Trending Close

អ្នកបើករថយន្ត LEXUS RX330 ដែលបុកជាមួយម៉ូតូមួយគ្រឿងបណ្តាលអោយអ្នកបើកម៉ូតូស្លា/ប់នោះត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនបានហើយ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២៥ សង្គម
អ្នកបើករថយន្ត LEXUS RX330 ដែលបុកជាមួយម៉ូតូមួយគ្រឿងបណ្តាលអោយអ្នកបើកម៉ូតូស្លា/ប់នោះត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនបានហើយ អ្នកបើករថយន្ត LEXUS RX330 ដែលបុកជាមួយម៉ូតូមួយគ្រឿងបណ្តាលអោយអ្នកបើកម៉ូតូស្លា/ប់នោះត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនបានហើយ

សមត្ថកិច្ចជំនាញឃាត់អ្នកបើករថយន្ត LEXUS RX330 នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយកមកសួរនាំអនុវត្តតាមនីតិវិធី

ករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០១ និង៣០នាទី បានកើតឡេីងរវាងរថយន្តម៉ាក LEXUS RX330 ជាមួយម៉ូតូ ម៉ាកTVS HONDA CRF ត្រង់ចំណុចច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
រថយន្តម៉ាកLEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ខ.ម 2_4771 បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្របើកបរក្នុងទិសដៅពីជើងទៅត្បូង លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងឆ្លងផ្លូវ ក៏បុកជាមួយម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៍ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AL_9616 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ក៏បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ។

ភាគីរថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ខ.ម 2_4771 បើកបរដោយឈ្មោះ ណឹម ណាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ មានទីលំនៅផ្ទះជួលលេខ២៧ ផ្លូវលេខ១០(បុរីប៉េងហួត៦០ម៉ែត្រ)សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចជំនាញនាំមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យគឹថាគ្មានជាតិអាល់កុលនោះទេ។

ចំណែកភាគីម៉ូតូ ម៉ាក HONDA CRF ពណ៍ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AL_9616 បើកបរដោយ ឈ្មោះ ដាវិឌ ប្ញទ្ធិរុទ្រ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ តារាចម្រៀងមានទីលំនៅផ្ទះលេខ៤៩_៥១ ផ្លូវលេខ១៦៨ ភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

វីដេអូកាមេរ៉ាសុវត្ថិភាពនៃការគ្រោះថ្នាក់

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

អត្ថបទទាក់ទង