Cambodia Trending Close

អ្នកឧកញ៉ា ហេង សិទ្ធី បកអាក្រាតពីមេធំ Game Online មួយនៅកម្ពុជាជូនសម្ដេចបវរធិបតី

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សង្គម
អ្នកឧកញ៉ា ហេង សិទ្ធី បកអាក្រាតពីមេធំ Game Online មួយនៅកម្ពុជាជូនសម្ដេចបវរធិបតី អ្នកឧកញ៉ា ហេង សិទ្ធី បកអាក្រាតពីមេធំ Game Online មួយនៅកម្ពុជាជូនសម្ដេចបវរធិបតី

ភ្នំពេញ៖ បើតាមពាក្យបកស្រាយរបស់អ្នកឧកញ៉ា ហេង សិទ្ធី បានបង្ហោះសារក្នុងបណ្តាញសង្គម ព្រមទាំងអមជាមួយខ្លឹមសារ និងរូបភាព ដែលមានអត្ថន័យយ៉ាងដូច្នេះថា “ខ្ញុំសូមជម្រាបជូនសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថា មានប្រតិបត្តិករកាស៊ីណូអនឡាញធំជាងគេជនជាតិសាំងហ្គាពួរសញ្ជាតិខ្មែរឈ្មោះហៅក្រៅ Tak ដែលបានលួចចូលមកកម្ពុជាសំងំ និងធ្វេីដោយសំងាត់បំផុតដើម្បីលាងលុយ និង បោកប្រាស់ ប្រជាពលរដ្ឋស្លូតត្រង់រាប់លាននាក់ រួមទាំងប្រជាពលរដ្ឋខ្មែរយើង ថៃ ឡាវ មីយ៉ាន់ម៉ា ទួរគី ចិន កូរ៉េ តៃវ៉ាន់ និងប្រទេសផ្សេងទៀតក្នុងតំបន់។

ពួកគេកំពុងប្រើប្រាស់កម្មវិធីសូហ្វវែរបច្ចេកវិទ្យាខ្ពស់ដើម្បីបង្កើតគេហទំព័រខុសច្បាប់រាប់រយគេហទំព័រ ជាពិសេសបោកប្រាស់លុយរាប់លានដុល្លារបស់ប្រជាជនអាស៊ានរាប់លាននាក់ដែលកំពុងក្លាយជាជនរងគ្រោះនៃសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនេះ។ ពួកគេប្រតិបត្តិការជាមួយពួក Hacker អ្នកសរសេរកម្មវិធី និងបុគ្គលិក IT រាប់រយនាក់ទៀតដើម្បីបង្កើតអាណាចក្រល្បែងខុសច្បាប់នៅក្នុងប្រទេសរបស់យើង។

នេះចាត់ទុកជាបញ្ហាធំណាស់ ដែលយើងត្រូវដោះស្រាយជាបន្ទាន់ ដើម្បីការពារកេរ្តិ៍ឈ្មោះប្រទេសរបស់យើង និងប្រទេសអាស៊ានដទៃទៀត ដែលមានប្រជាជនជាជនរងគ្រោះនៃឧក្រិដ្ឋកម្មនេះ ហេីយពួកគេបានពង្រឹងរចនាសម្ព័ន្ធជាង១ទសវត្សរ៍មកហើយ។ លើសពីនេះ វាក៏ជាការគំរាមកំហែងដល់សង្គម និងរដ្ឋាភិបាលរបស់យើង ដោយសារតែសកម្មភាពខុសច្បាប់របស់ពួក Hacker និងអ្នកបោកប្រាស់រាប់ពាន់នាក់ ដែលលួចច្រកកោននៅកម្ពុជា នៅថ្ងៃណាមួយនឹងវាយប្រហារប្រព័ន្ធរដ្ឋាភិបាលរបស់យើង។ ខ្ញុំបានភ្ជាប់ទីស្នាក់ការកណ្តាល ទីតាំងមួយចំនួន និងផ្ទះមេរបស់ពួកគេនៅក្នុងផែនទី Google Map។

ខ្ញុំសង្ឃឹមថាអាជ្ញាធរប្រយុទ្ធប្រឆាំងបទល្មេីសបច្ចេកវិជ្ជាល្បែងសុីសងខុសច្បាប់កម្ពុជាដែលដឹកនាំដោយឯកឧត្តម ឌី វិជ្ជា នឹងចាត់វិធានការចំពោះសកម្មភាពនេះ។ ម៉្យាងវិញទៀត ថៅកែចាស់ទំនើងសញ្ជាតិសិង្ហបុរីរូបនេះ ដែលជាមេឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនេះ បានបង្ហាញម៉ាកយីហោកាសុីណូក្រុមហ៊ុនរបស់ខ្លួនដែលមានឈ្មោះថា AFB88 ដែលជាកាស៊ីណូខុសច្បាប់ និងទ្រព្យសម្បត្តិរបស់គាត់ដែលប្រមូលផ្តុំដែលបានមកពីសកម្មភាពបោកប្រាស់និងលាងលុយ គេក៏មានរថយន្តមហាទំនើប ជាច្រើនគ្រឿង រួមមាន Bugatti ដែលមានតម្លៃប្រហែល ៦លានដុល្លារ កាសុីណូនៅព្រំដែនវៀតណាម ជ្រៃធំ ក្រុងព្រះសីហនុ និងជាច្រេីនទីតាំងទៀត។

ដូចដែលយើងបានសិក្សា ទ្រព្យសម្បត្តិរបស់គាត់គឺប្រហែល 1 ពាន់លានដុល្លារអាមេរិក ឬច្រើនជាងនេះ។ ថ្មីៗនេះគាត់បានចូលរួមព្រឹត្តិការណ៍មួយហៅថា gumble 3000 ខណៈពេលដែលបង្ហាញរថយន្តទំនើបរបស់គាត់ជាង 15គ្រឿង និងម៉ាកយីហោកាសុីណូអនលាញខុសច្បាប់របស់គាត់ដោយសេរី។ ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា និងសម្តេច ហ៊ុន ម៉ាណែតជាទីគោរពដ៏ខ្ពង់ខ្ពស់ មេត្តាចាត់វិធានការជាបន្ទាន់លើមេដឹកនាំឧក្រិដ្ឋជននេះ ដោយការបង្កកទ្រព្យសម្បត្តិ និងសាច់ប្រាក់នៅកម្ពុជា ដែលជាលផលដែលបានមកពីប្ការបោកប្រាស់ប្រជាពលរដ្ឋគួរឱ្យអាណិតរាប់លាននាក់។

ខ្ញុំជំរុញឱ្យមានការស៊ើបអង្កេតលើបរិវេណរបស់គាត់ និងអគារផ្សេងទៀតរបស់គាត់ដែលធ្វើសកម្មភាពខុសច្បាប់។ កម្ពុជាជាប្រទេសដែលមានច្បាប់ និងមានតម្លាភាព ឧក្រិដ្ឋជនទាំងនោះគ្មានផ្លូវគេចពីច្បាប់របស់យើងទេ។ សូមសម្តេចទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ ពីខ្ញុំបាទ ហេង សិទ្ធី។”

 

ប្រភពពី Heng Sithy

 

អត្ថបទទាក់ទង