Cambodia Trending Close

ក.ប.ទ ប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ បច្ចេកវិទ្យា ព័ត៌មានជាតិ
ក.ប.ទ ប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ក.ប.ទ ប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) ត្រូវបានបន្តសកម្មភាពផ្សព្វផ្សាយនិងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត។ ការប្រមូលធាតុចូលនឹងត្រូវបានរៀបចំក្នុងសិក្ខាសាលាដែលនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ប្រធានបទ «កិច្ចពិភាក្សានៃសហគមន៍អ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិត»។

សិក្ខាសាលាលើកទី១ ស្ដីពី «ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត» បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងផ្សព្វផ្សាយ និងប្រមូលធាតុចូលដែលជួយបង្កើតយុទ្ធសាស្ត្រដែលត្រឹមត្រូវសម្រាប់ការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតនៅកម្ពុជា។
សិក្ខាសាលានេះបានរួមមានការពិភាក្សាពីការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល និងការតភ្ជាប់ជាមួយសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ នៅក្នុងកម្មវិធីនេះ អ្នកជំនាញ និងអ្នកបច្ចេកទេសបានចែករំលែកការស្រាវជ្រាវ និងការប្រើប្រាស់បច្ចេកវិទ្យាខាងបញ្ញាសិប្បនិម្មិត (AI) ក្នុងការអភិវឌ្ឍន៍ប្រទេស។
ក្រសួងប្រៃសណីយ៍ លើកទឹកចិត្តដល់អ្នកជំនាញនិងអ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ ព្រមទាំងនិស្សិតមកពីគ្រប់ស្ថាប័នចូលរួមសិក្ខាសាលានេះដោយផ្ទាល់ ដើម្បីកាន់តែយល់ដឹងបន្ថែមទៀត និងយល់កាន់តែច្បាស់អំពីប្រសិទ្ធភាពនៃការអភិវឌ្ឍន៍របស់បញ្ញាសិប្បនិម្មិតថ្នាក់ជាតិ៕

អត្ថបទទាក់ទង